បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ផ្តល់​​បរិក្ខា​មន្ទីរ​​ពិសោធន៍​​ផ្នែក​ពេទ្យ​​ ដើម្បី​ជួយ​ផ្នែក​សុខភាព​សាធារណៈ​នៅ​កម្ពុជា

ចេញថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៥

បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក (PACOM) នឹង​ប្រគល់​បរិក្ខារ​មន្ទីរ​ពិសោធន៍​ផ្នែក​ពេទ្យ​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​ថ្ងៃ​ទី ​៣១ ខែ​កក្កដា ឆ្នាំ​២០១៥​។ ពិធី​ជា​ផ្លូវការ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទទួល​ស្គាល់​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​សេវា​ផ្តល់​ឈាម​ប្រកប​ដោយ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ ដែល​ជា​ផ្នែក​មួយ​សំខាន់​ចាំបាច់​នៃ​សុខភាព​សាធារណៈ នៅ​កម្ពុជា​។ លោកស្រី Julie Chung អនុប្រធាន​បេសកកម្ម​ស្ថានទូត​អាមេរិក និង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល នឹង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​នោះ​។

សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ ហើយ​គួរ​ទៅ​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រឹម​ម៉ោង ២ រសៀល ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥​។

មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ស្ថិត​នៅ​តាម​ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខ័ណ្ឌ​ចំការ​មន (​ស្ថិត​នៅ​ក្នុង​ទីតាំង​ជាមួយ​គ្នា​នឹង​មន្ទីរពេទ្យ​ខ្មែរ សូវៀត តែ​មាន​ច្រក​ចូល​ខុស​គ្នា​)​៕