សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាកំពុងធ្វើការជាមួយគ្នា ដើម្បីលើកកំពស់សុខភាពរបស់ប្រជាជនកម្ពុជា

ភ្នំពេញ
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧

កងយោធពលខេមរភូមិន្ទបានជូនគ្រឿងព្រះឥស្សរិយយសមុនីសារភ័ណ្ឌដល់នាយទាហានជើងទឹកសហរដ្ឋអាមេរិកចំនួន ៣ រូប ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងភាពជាដៃគូនេះ។

អ្នកទទួលបានរង្វាន់នេះ កាលពីថ្ងៃសុក្រកន្លងទៅនេះមានវរនាវីទោ Gary Brice វរនាវីត្រី Jamal Dejli និងវរនាវីត្រី Catherine Berjohn ។ ពួកគេបានទទួលរង្វាន់ចំពោះការងាររបស់ពួកគេនៅក្នុងការជួយដល់ការជួសជុលមន្ទីរពិសោធន៍វេជ្ជសាស្រ្តចំនួន ៣ នៅកម្ពុជា ហើយបានផ្តល់ការបណ្តុះ បណ្តាលបច្ចេកទេសដល់អ្នកបច្ចេកទេសមន្ទីរពិសោធន៍។

ពួកគេទាំងបីនាក់ត្រូវបានបញ្ជូនអោយមកធ្វើការនៅក្នុងអង្គភាពវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកលេខ ២ (NAMRU-2) ដែលរកមើលការគំរាមកំហែងនៃជំងឺឆ្លងដែលមានសារៈសំខាន់ចំពោះសុខភាពរបស់យោធា និងសុខភាពសាធារណៈ ហើយវាយតំលៃវិធីកាត់បន្ថយការគំរាមកំហែងទាំងនោះ។ លោក Gary គឺជាប្រធាននៃ NAMRU-2 ។

បុគ្គលិករបស់ NAMRU-2 ម្នាក់ទៀត គឺលោកស្រី ប៊ុន ចាន់កេសី ក៏បានទទួលរង្វាន់ផងដែរ ចំពោះការរួមចំណែករបស់លោកស្រី។

គ្រឿងឥស្សរិយយសត្រូវបានប្រគល់ដោយឧត្តម សេនីយ៍ឯក គង់ សាលី ប្រធាននាយកដ្ឋានសុខាភិបាលនៃក្រសួងការពារជាតិកម្ពុជា និងលោកស្រី Julie Chung ភារធារីនៃស្ថានទូតអាមេរិក។

(ពីឆ្វេងទៅស្តាំ) ឧត្តម សេនីយ៍ឯក គង់ សាលី ប្រធាននាយកដ្ឋានសុខាភិបាលនៃក្រសួងការពារជាតិ, Navy Commander Gary Brice, and លោកស្រី Julie Chung ភារធារីនៃស្ថានទូតអាមេរិក [Photo: Un Yarat]
(ពីឆ្វេងទៅស្តាំ) ឧត្តម សេនីយ៍ឯក គង់ សាលី ប្រធាននាយកដ្ឋានសុខាភិបាលនៃក្រសួងការពារជាតិ, Navy Commander Gary Brice, and លោកស្រី Julie Chung ភារធារីនៃស្ថានទូតអាមេរិក។ [Photo: Un Yarat]
អ្នកចូលរួមថតរូបជុំគ្នាបន្ទាប់ពីបញ្ចប់កម្មវិធី។ [Photo: Un Yarat]
អ្នកចូលរួមថតរូបជុំគ្នាបន្ទាប់ពីបញ្ចប់កម្មវិធី។ [Photo: Un Yarat]