សាកលវិទ្យាល័យ Arizona និង​សាកលវិទ្យាល័យ​អាមេរិក​ភ្នំពេញ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​លើ​កម្មវិធី​ដៃគូ​ស្តីពី​សញ្ញាប័ត្រ​ទ្វេ

ចេញ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៦

លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខាជា​ផ្លូវការ ដើម្បី​បង្កើត​កម្មវិធី​ដៃគូ​ស្តីពី​សញ្ញាប័ត្រ​ទ្វេ រវាង​សាកលវិទ្យាល័យ​អាមេរិក​ភ្នំពេញ (AUPP) និង​សាកលវិទ្យាល័យ Arizona នៅ​សហរដ្ឋ​អាមេរិក​។ កម្មវិធី​ថ្មី​ស្តីពី​ភាព​ជា​​ដៃគូ​នេះ នឹង​ផ្តល់​អោយ​និស្សិត​កម្ពុជា​នូវ​ការ​សិក្សា​ប្រកប​ដោយ​គុណភាព​ខ្ពស់​តាម​បែប​អាមេរិក ដែល​អនុញ្ញាត​អោយ​គេ ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញា​និង​អនុបណ្ឌិតពី​សាកលវិទ្យាល័យ Arizona និង​សាកលវិទ្យាល័យ AUPP ដោយ​សិក្សា​ពេញ​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា វេលា​ម៉ោង​១១​:​៣០ ព្រឹក នៅ​សាកលវិទ្យាល័យ AUPP អាគារ​លេខ ៥០ ផ្លូវ​៣១៥ សង្កាត់​បឹងកក់ ២ ខ័ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​បណ្ឌិត Billie Jean Slott ទូរស័ព្ទ​លេខ ០៩២ ៧៣១ ០៦៩ (​ផ្នែក​ភាសា​អង់គ្លេស​) និង​លោក អេត និត តាម​ទូរស័ព្ទ​លេខ ០១២ ៨៩៨១២៤ (​ភាសា​ខ្មែរ​) អ៊ីម៉េល info@aupp.edu.kh គេហទំព័រ www.aupp.edu.kh