USAID ប្រកាសគម្រោងលើកកំពស់ការព្យាបាល និងការផ្សះផ្សាឡើងវិញសំរាប់ជនរងគ្រោះពីអំពើទារុណកម្មក្នុងរបបខ្មែរក្រហម

ចេញ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៦

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយះទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឃន៏អន្តរជាតិ (USAID) បានប្រកាសគម្រោងថ្មីមួយដល់អង្គការចិត្តសាស្រ្តសង្គម អន្តរវប្បធម៌ (TPO)នៅកម្ពុជា ដើម្បីផ្តល់ការព្យាបាលសុខភាពផ្លូវចិត្តតាមបែបថ្មី សំរាប់បុគ្គល និងសហគមន៍ នៅក្នុងខេត្តចំនួន ១៥ ដែលនៅតែប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្ត ដោយសារការឆ្លងកាត់របបខ្មែរក្រហម ។ ការងារនេះ នឹងត្រូវអនុវត្តដោយសហការណ៍ជាមួយនឹងអង្គការក្តីករុណា ។

គម្រោងថ្មីនេះបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការធ្វើអន្តរកាលយុត្តិធម៌ សេរីភាព និងការផ្សះផ្សានៅកម្ពុជា ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Heidt បានមានប្រសាសន៍ថា “ផលវិបាកនៃរបបខ្មែរក្រហមនៅតែញាំញីដល់ប្រជាជនកម្ពុជាជាច្រើន ដែលបានឆ្លងកាត់សម័យកាលដ៏អាក្រក់មួយនេះ ។ គម្រោងនេះនឹងជួយប្រជាជនកម្ពុជារាប់ពាន់អ្នក ដែលកំពុងរងគ្រោះពីការចងចាំនៃសម័យកាលនោះ អោយទទួលបានសេវាកម្មសុខភាពផ្លូវចិត្តសំខាន់ៗ ដែលនឹងជួយពួកគេអោយរស់ដោយសុភមង្គលនិងអាចបំពេញការងារបានល្អ” ៕

អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ USAID: ទីភ្នាក់ងារ USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតេយ្យ John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកក្នុងការផ្តល់ជំនួយបរទេស ។ ចាប់តាំង ពីឆ្នាំ១៩៩២ USAID បានផ្តល់ថវិកាប្រមាណជា ១ពាន់លានដុល្លា សំរាប់ការអភិវឌ្ឍប្រទេសកម្ពុជា ។