ភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងរាជរដ្ឋាភិបាលកម្ពុជា នឹងសម្ពោធដាក់អោយប្រើប្រាស់នូវកម្មវិធីថ្មីមួយ នៅថ្ងៃទី៦ ខែសីហា ដើម្បីលើកកំពស់និងការពារ សិទ្ធិក្នុងការងារនៅប្រទេសកម្ពុជា ដោយផ្តល់អំណាចអោយភាគីនានា ក្នុងការដោះស្រាយជំលោះ ក្នុងការងារដោយយុត្តិធម៌និងសន្តិភាព។ លោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID ប្រចាំនៅប្រទេសកម្ពុជា និងលោក អ៊ិន ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ នឹងថ្លែងសុន្ទរកថានៅក្នុងពិធីនោះ។
សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមនៅក្នុងពិធីនេះ ហើយគួរទៅដល់មូលនិធិក្រុមប្រឹក្សា អាជ្ញាកណ្តាល ត្រឹមម៉ោង ២ រសៀល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥។ ទីកន្លែងពិធីមាន អាសយដ្ឋានដូចខាងក្រោមនេះ៖
អាគារលេខ ៧២ ផ្លូវលេខ ៥៩២ (កាច់ជ្រុងផ្លូវ ៣២៧) សង្កាត់បឹងកក់ ២ ខ័ណ្ទួលគោក ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា