ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧
ស្នាដៃនិពន្ធមួយរបស់ផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី និងសាស្ត្រាចារ្យបណ្ឌិត ហ៊ឹម សុភី ដែលនឹងនាំយកទៅសម្តែងនៅទីក្រុងញ៉ូយក បស់ស្តុន និងប្រទេសអូស្ត្រាលី ត្រូវបានប្រកាសជាសាធារណៈ នៅក្នុងពិធីសន្និសីទកាសែតមួយដែលធ្វើឡើងនៅទីក្រុងភ្នំពេញ។
ស្នាដៃនេះមានឈ្មោះថា “បង្សុកូល៖ ការរំឭកដល់កម្ពុជា” គឺជាការដាក់បញ្ចូលគ្នានៃ តន្រ្តី សំឡេង ចលនា និងរូបភាព។
ក្នុងសន្និសីទកាសែតនោះ ភារធារីរបស់ស្ថានទូតអាមេរិក លោកស្រី Julie Chung បានមានប្រសាសន៍ថា “ស្នាដៃនិពន្ធនេះគឺជាការរម្លឹកដល់សោកនាដកម្មនៃរបបខ្មែរក្រហម កាលពីអំឡុងឆ្នាំទសវត្សរ៍១៩៧០ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ស្នាដៃនេះក៏ជាតំណាងអោយសេចក្តីសង្ឃឹមនិងការបន្តដើរទៅមុខ។”

![(ពីឆ្វេងទៅស្តាំ) ភារធារីរបស់ស្ថានទូតអាមេរិក លោកស្រី Julie Chung, ផលិតករភាពយន្តកម្ពុជា លោកប៉ាន់ រិទ្ធី និង ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Angela Corcoran [Photo: Un Yarat] (ពីឆ្វេងទៅស្តាំ) ភារធារីរបស់ស្ថានទូតអាមេរិក លោកស្រី Julie Chung, ផលិតករភាពយន្តកម្ពុជា លោកប៉ាន់ រិទ្ធី និង ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Angela Corcoran [Photo: Un Yarat]](https://farm5.staticflickr.com/4292/35762703351_247fbf31ec_z_d.jpg)