វិនិយោគិន និងបេក្ខជនការងារជំនាញមកពីប្រទេសដែលជាសមាជិកសន្ធិសញ្ញា ជាមួយសហរដ្ឋអាមេរិក (ប្រភេទ E) នឹងកើនពី $205 ទៅ $៣១៥។ យើងយល់ពីតួនាទីដ៏សំខាន់ពីការធ្វើដំណើរអន្តរជាតិ នៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ថ្លៃពាក្យសុំទិដ្ឋាការទាំងអស់ត្រូវបានគណនាដោយផ្អែកលើលទ្ធផលនៃការសិក្សាប្រចាំឆ្នាំទៅលើថ្លៃសេវាកម្ម។
- ច្បាប់សម្រេចចុងក្រោយក្នុងការអនុវត្តការបង្កើនថ្លៃពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍នេះត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិបត្ររដ្ឋាភិបាលនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣។ ព័ត៌មានបន្ថែមមាននៅ៖ http://ow.ly/ggIY50NwubU
- ស្វែងយល់ព័ត៌មានបន្ថែមនៅលើគេហទំព័ររបស់យើង៖https://travel.state.gov/content/travel/en/us-visas.html
រាល់ថ្លៃសេវាស្នើសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់ (ដែលគេស្គាល់ថាជាថ្លៃសេវា MRV) ដែលបានបង់នៅក្នុង ឬ ក្រោយថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នឹងមានសុពលភាពរយៈពេល ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃចេញបង្កាន់ដៃបង់ប្រាក់នោះ។ បេក្ខជនត្រូវធ្វើការណាត់ថ្ងៃជួបសម្ភាស ឬដាក់ពាក្យស្នើសុំទិដ្ឋាការដោយលើកលែងការសម្ភាសន៍ ក្នុងអំឡុងពេល ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃចេញបង្កាន់ដៃបង់ប្រាក់នោះ។ សូមចំណាំថា បេក្ខជនត្រូវតែធ្វើការណាត់ថ្ងៃជួបសម្ភាស ឬដាក់ពាក្យស្នើសុំទិដ្ឋាការដោយលើកលែងការសម្ភាសន៍របស់ពួកគេក្នុងរយៈពេល ៣៦៥ថ្ងៃ។ រីឯការសម្ភាសន៍មិនមានតម្រូវថានឹងត្រូវតែធ្វើឡើងក្នុងអំឡុងពេល ៣៦៥ថ្ងៃនោះទេ។ រាល់បង្កាន់ដៃសម្រាប់ថ្លៃសេវា MRV ដែលបានចេញជូនមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ត្រូវបានបន្តសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹង ស្តីពីសេវាកម្មទិដ្ឋាការ
សេវាកម្ម៖
ចាប់ពីពេលនេះតទៅ ស្ថានទូតអាមេរិកនៅភ្នំពេញបើកបំរើសេវាកម្មសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ និងទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទមួយចំនួន រួមមានប្រភេទK ប្រភេទCR1 ប្រភេទCR2 ប្រភេទIR1 ប្រភេទIR2 ប្រភេទSB1 ប្រភេទEB5 ប្រភេទB1/B2 ប្រភេទF ប្រភេទM និងប្រភេទJ។ ស្ថានទូតកំពុងខិតខំធ្វើប្រតិបត្តិការករណីទិដ្ឋាការនីមួយៗឲ្យបានលឿន ប៉ុន្តែពេលវេលានៃការរង់ចា អាចនឹងយូរជាងមុនដោយសាយើងនៅមានករណីដែលនៅសល់ពីមុនជាច្រើនកំពុងបន្តដំណើរការនៅឡើយ។ ប្រាក់ដែលបានបង់សម្រាប់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (MRV fee) នឹ មានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលបានបង់ប្រាក់ ហើយអាចប្រើប្រាស់ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅក្នុងប្រទេសណាដែលបានបង់ប្រាក់នោះ។ ប្រសិនបើលោកអ្នកមានធុរៈបន្ទាន់ហើ ត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមការណែនាំដែលបានផ្ដល់ជូនក្នុងគេហទំព័រនេះសម្រាប់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ឬអ៊ីម៉េលមក IVPhnomPenh@state.gov សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ ដើម្ប ស្នើសុំណាត់សម្ភាសន៍ជាប្រញាប់។ Read More
គោលបំណងនៃការធ្វើដំណើររបស់លោកអ្នក និងកត្តាផ្សេងៗទៀត គឺជាកត្តាកំណត់ប្រភេទទិដ្ឋាការដោយផ្អែកលើច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ ក្នុងនាមជាបេក្ខជនសុំទិដ្ឋាការ លោកអ្នកត្រូវតែបង្ហាញថាមានលក្ខណៈសម្បត្តិសមស្របទៅតាមតម្រូវការផ្សេងៗដើម្បីទទួលបានទិដ្ឋាការដែលលោកអ្នកកំពុងដាក់ពាក្យសុំ។
សូមអានព័ត៌មានអំពីប្រភេទទិដ្ឋាការនៅក្នុងគេហទំព័រនេះដើម្បីកំណត់ថាតើប្រភេទទិដ្ឋាការណាមួយដែលសមស្របទៅនឹងគោលបំណងនៃការធ្វើដំណើររបស់លោកអ្នកទៅសហរដ្ឋអាមេរិក។
តើទិដ្ឋាការជាអ្វី?
ពលរដ្ឋប្រទេសដទៃដែលចង់ចូលទឹកដីសហរដ្ឋអាមេរិកជាទូទៅត្រូវមានទិដ្ឋាការអាមេរិក ដែលគេនឹងដាក់នៅក្នុងលិខិតឆ្លងដែនរបស់សាមីជនធ្វើដំណើរ ឯកសារធ្វើដំណើរដែលចេញដោយប្រទេសកំណើតឬប្រទេសសញ្ជាតិរបស់សាមីជនធ្វើដំណើរនោះ។
អ្នកធ្វើដំណើរអន្តរជាតិមួយចំនួនអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយពុំចាំបាច់មានទិដ្ឋាការប្រសិនបើពួកគេមានលក្ខណសម្បត្តិសមស្របទៅតាមតម្រូវការនៃការធ្វើដំណើរដោយគ្មានទិដ្ឋាការដែលស្ថិតនៅក្រោម កម្មវិធីលើកលែងទិដ្ឋាការ។ ផ្នែកទិដ្ឋាការនៃគេហទំព័រនេះបរិយាយអំពីប្រភេទទិដ្ឋាការសហរដ្ឋអាមេរិកផ្សេងៗសម្រាប់ជនបរទេសក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ ប្រសិនបើលោកអ្នករកពុំឃើញនូវអ្វីដែលលោកអ្នកកំពុងស្វែងរកនៅទីនេះទេ សូមចូលទៅកាន់ Travel.State.gov សម្រាប់ព័ត៌មានបន្ថែម។
ចំណាំ៖ ពលរដ្ឋអាមេរិកពុំចាំបាច់ត្រូវមានទិដ្ឋាការអាមេរិកសម្រាប់ធ្វើដំណើរទៅសហរដ្ឋអាមេរិកឡើយ ប៉ុន្តែនៅពេលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសដទៃ ពលរដ្ឋអាមេរិកអាចនឹងត្រូវការទិដ្ឋាការដែលចេញដោយស្ថានទូតឬស្ថានកុងស៊ុលនៃប្រទេសដែលគេគ្រោងនឹងធ្វើដំណើរទៅនោះ។
តើលោកអ្នកដឹងថាខ្លួនត្រូវការប្រភេទទិដ្ឋាការមួយណាហើយឬនៅ?
សម្រាប់ប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ លោកអ្នកអាចចូលទៅដាក់ពាក្យ DS-160 លើប្រព័ន្ធអនឡាញដោយផ្ទាល់។ សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍ សូមចូលទៅកាន់ទំព័រ USCIS ដោយផ្ទាល់សម្រាប់ពាក្យសុំដែលពាក់ព័ន្ធ។
ប្រសិនបើលោកអ្នកមិនច្បាស់ សូមប្រើ Visa Wizard ដើម្បីជួយកំណត់យកប្រភេទទិដ្ឋាការរបស់លោកអ្នក។
ព៌ត័មានទំនាក់ទំនង
ទាក់ទងមកកាន់ផ្នែកទិដ្ឋាការ
ដោយចំនួនបុគ្គលិកមានកំណត់ក៏ដូចជាតម្រូវការផ្នែកសន្តិសុខផងនោះ មានតែបេក្ខជនដែលមានការណាត់ជាស្រេចប៉ុណ្ណោះដែលអាចចូលមកផ្នែកទិដ្ឋាការបាន។ ផ្នែកយើងខ្ញុំមិនអាចទទួលឲ្យអតិថិជនចូលមកសួរនាំព័ត៌មានអំពីទិដ្ឋាការដោយផ្ទាល់ឡើយ។ ចម្ងល់ពាក់ព័ន្ធនឹងទិដ្ឋាការរបស់លោកអ្នកភាគច្រើន មានចម្លើយនៅក្នុងគេហទំព័ររបស់យើងខ្ញុំ។
បន្ទាប់ពីអានរាល់ព័ត៌មាននិងតំណភ្ជាប់ (links) ដែលមាននៅលើគេហទំព័រនេះហើយ ប្រសិនបើលោកអ្នកនៅត្រូវការព័ត៌មានបន្ថែមទៀត សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈមធ្យោបាយខាងក្រោមនេះ។ ភ្នាក់ងារសេវាកម្មប្រចាំមជ្ឈមណ្ឌលផ្ដល់ព័ត៌មានពាក្យសុំទិដ្ឋាការអាចជួយលោកអ្នកតាមរយៈទូរស័ព្ទ អ៊ីម៉ែល ឬឆាត បាន។
ម៉ោងធ្វើការ
ភ្នាក់ងារបម្រើសេវាកម្មអតិថិជនដែលនិយាយភាសាអង់គ្លេសនិងខ្មែរអាចជួយលោកអ្នកពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ៤៖០០ល្ងាច។ មជ្ឈមណ្ឌលផ្ដល់ព័ត៌មានបិទនៅថ្ងៃចុងសប្ដាហ៍ព្រមទាំងថ្ងៃឈប់សម្រាកជាតិប្រចាំប្រទេសកម្ពុជាណាដែលស្ថានទូតអាមរិកប្រារព្ធតាម។
លេខទូរស័ព្ទ៖សូមទាក់ទងភ្នាក់ងារបម្រើសេវាកម្មអតិថិជនតាមលេខទូរស័ព្ទណាមួយខាងក្រោមនេះ៖
- ទូរស័ព្ទនៅប្រទេសកម្ពុជា៖ សូមទូរស័ព្ទមកលេខ +855 23 962 530
- ទូរស័ព្ទនៅសហរដ្ឋអាមេរិក៖ សូមទូរស័ព្ទមកលេខ +1 703 665 7346
អ៊ីម៉ែល៖ ដើម្បីភ្ជាប់ទៅកាន់ភ្នាក់ងារបម្រើសេវាកម្មអតិថិជនតាមរយៈអ៊ីម៉ែល សូមសរសេរទៅកាន់ support-cambodia@ustraveldocs.com។
សូមចូលមើលគេហទំព័រ call center website សម្រាប់ព័ត៌មានបន្ថែម។
សំនួរពីស្ថានការណ៍ពាក្យសុំទិដ្ឋាការ ៖
ប្រសិនបើលោកអ្នកមានចម្ងល់ពាក់ព័ន្ធទៅនឹងពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍/អន្ដោប្រវេសន៍ដែលកំពុងស្ថិតនៅក្នុងការរង់ចាំ សូមពិនិត្យមើលលក្ខខណ្ឌតម្រូវខាងក្រោម។ ប្រសិនបើលោកអ្នកមានលក្ខណៈសមស្របទៅតាមលក្ខខណ្ឌតម្រូវទាំងនេះហើយ លោកអ្នកអាចផ្ញើអ៊ីម៉ែលទៅកាន់ IVPhnomPenh@state.gov សម្រាប់ប្រភេទទិដ្ឋាការអន្តោប្រវេសន៍ ឬ NIVPhnomPenh@state.gov សម្រាប់ប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដើម្បីតាមដានលទ្ធផលពាក្យសុំរបស់លោកអ្នក។
ប្រសិនបើលោកអ្នកមិនទាន់បានដាក់ពាក្យសុំទិដ្ឋាការណាមួយទេ ឬគ្រាន់តែមានចម្ងល់ទូទៅអំពីទិដ្ឋាការ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលផ្ដល់ព័ត៌មានរបស់យើងខ្ញុំតាមរយៈ https://www.ustraveldocs.com/kh/kh-main-contactus.asp ដើម្បីសួរសំណួរ។ ផ្នែកយើងខ្ញុំមិនអាចឆ្លើយសំណួរទូទៅបានទេ។
- លោកអ្នកបានចូលសម្ភាសន៍រួចរាល់ ហើយរំលងបាន១៥ថ្ងៃហើយរាប់ចាប់ពីថ្ងៃសម្ភាសន៍មក ឬ
- លោកអ្នកបានផ្ដល់ឯកសារបន្ថែមដូចដែលបានតម្រូវរួចរាល់ហើយបន្ទាប់ពីកិច្ចសម្ភាសន៍ ហើយរំលងបាន១៥ថ្ងៃហើយរាប់ចាប់ពីថ្ងៃដែលបានផ្ដល់ជូនឯកសារបន្ថែមនោះ។
- លោកអ្នកជាអ្នកធានា ជាបេក្ខជនផ្ទាល់ ឬជាមេធាវីឬជាអ្នកតំណាង (ត្រូវផ្ដល់ទម្រង់/ពាក្យ G-28 ពោលជាលិខិតបញ្ជាក់ចូលខ្លួនក្នុងនាមជាមេធាវីឬអ្នកតំណាង) ហើយសំណួររបស់លោកអ្នកត្រូវតែមានព័ត៌មានលម្អិតអំពីសំណុំរឿង/ករណី។
ចំណាំ៖ ប្រសិនបើសំណួររបស់លោកអ្នកពុំសមស្របទៅតាមលក្ខខណ្ឌតម្រូវខាងលើ លោកអ្នកនឹងមិនទទួលបានអ៊ីម៉ែលឆ្លើយតបឡើយ។ យ៉ាងណាមិញ លោកអ្នកអាចតាមដានស្ថានការណ៍ពាក្យសុំទិដ្ឋាការរបស់លោកអ្នកបានគ្រប់ពេលតាមរយៈ CEAC website ។
សូមទុកពេល៣ថ្ងៃ(ថ្ងៃធ្វើការ) មុននឹងផ្ញើសំណួរតាមដានបន្តមកទៀត។ ការផ្ញើសំណួរដដែលៗពុំអាចជួយពន្លឿនដំណើរការឡើយ។
គោលការណ៍ អំពី សេវាកម្ម អតិថិជន
ក្រសួងការបរទេសសហរដ្ឋអាមេរិក គ្រប់គ្រងការងារផ្នែកទិដ្ឋាការយ៉ាងតឹងរ៉ឹង ប៉ុន្តែប្រកបដោយភាពយុត្តិធម៌ ដើម្បីការពារសហរដ្ឋអាមេរិកឲ្យបានល្អបំផុត។ យើងខិតខំប្រឹងប្រែងគោរពតាមគោលការណ៍ចម្បងរបស់សហរដ្ឋអាមេរិក គឺគោលការណ៍បើកទូលាយ ដែលតែងតែត្រូវបានគេទទួលស្គាល់។ យើងស្វាគមន៍ និងលើកទឹកចិត្តឲ្យលោកអ្នកធ្វើដំណើរទៅសហរដ្ឋអាមេរិក។
យើងសូមសន្យាជាមួយបេក្ខជនទិដ្ឋាការទាំងអស់ថា៖
- យើងនឹងផ្តល់កិត្តិយស និងការគោរពដល់លោកអ្នក ទោះបីជាយើងមិនអាចផ្តល់ទិដ្ឋាការជូនលោកអ្នកក៏ដោយ។
- យើងនឹងចាត់ទុកបេក្ខជនសុំទិដ្ឋាការម្នាក់ៗជាបុគ្គលផ្សេងៗពីគ្នា ហើយពាក្យសុំទិដ្ឋាការរបស់ពួកគេជាករណីដាច់ដោយឡែកពីគ្នា។
- យើងនឹងចងចាំថា ចំពោះលោកអ្នក ការសម្ភាស សុំទិដ្ឋាការ អាចជាបទពិសោធន៍ថ្មីមួយ ដែលគួរឲ្យភ័យខ្លាចនិងព្រួយបារម្ភ។
- យើងនឹងប្រើប្រាស់ពេលវេលាដ៏ស្ដួចស្ដើងដែលយើងមាន ដើម្បីសម្ភាសលោកអ្នកឲ្យបានយល់គ្រប់ជ្រុងជ្រោយអំពីផែនការ និងគោលបំណងនៃការធ្វើដំណើររបស់លោក
អ្នក។ - យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីជួយដល់បេក្ខជនសុំទិដ្ឋាការគ្រប់រូប ឲ្យទទួលបានថ្ងៃសម្ភាសន៍ ដែលអាចឲ្យពួកគេ ធ្វើដំណើរទៅបំពេញការងារផ្លូវការ ជំនួញ ទៅសិក្សា ឬទៅបំពេញភារកិច្ចសំខាន់ៗដទៃទៀតបានទាន់ពេលវេលា។
- យើងនឹងផ្សព្វផ្សាយព័ត៌មានលំអិតនិងត្រឹមត្រូវ អំពីតម្រូវការនិងនីតិវិធី ដាក់ពាក្យសុំទិដ្ឋាការ នៅគ្រប់គេហទំព័រនានា របស់ស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិក។
- យើងនឹងផ្តល់ព័ត៌មានអំពីរយៈពេល ដែលបេក្ខជនទិដ្ឋាការមិនមែនអន្តោប្រវេសន៍ម្នាក់ៗត្រូវរង់ចាំ ដើម្បីណាត់ពេលវេលាសម្ភាសន៍នៅស្ថានទូត និងស្ថានកុងស៊ុលនានា តាមគេហទំព័រ http://travel.state.gov ។
- យើងនឹងពន្យល់ ពីមូលហេតុនៃការបដិសេធ មិនផ្តល់ទិដ្ឋាការជូនលោកអ្នក។
លើសពីនេះទៀត ប្រសិនបើអ្នកជា៖
- សិស្សនិស្សិត យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យលោកអ្នកទទួលបានពេលវេលាសម្ភាសន៍ ហើយទទួលបានទិដ្ឋាការសម្រាប់ចូលរៀនទាន់ពេលវេលាប្រសិនបើមានលក្ខណៈសម្បតិ្តសមស្របអាចទទួលបានទិដ្ឋាការនោះ។
- បេក្ខជនដែលត្រូវធ្វើដំណើរបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាសុខភាពនិងការងារមនុស្សធម៌ យើងនឹងពន្លឿនដំណើរការទិដ្ឋាការ ចំពោះករណីបន្ទាន់ណាដែលអាចប៉ះពាល់ដល់អាយុជីវិត។
- បេក្ខជនធ្វើដំណើរផ្លូវការឬជំនួញ យើងនឹងបង្កើតយន្តការសមស្រប សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ ទៅបំពេញការងារទាំងនោះ ហើយនឹងពន្លឿនករណីណាដែលពាក់ព័ន្ធនឹងការងារផ្លូវការ/ជំនួញជាមួយជនជាតិអាមេរិក។
ស្របពេលជាមួយគ្នានេះ យើងរំពឹងថា បេក្ខជនសុំទិដ្ឋាការម្នាក់ៗត្រូវ៖
- រៀបចំគម្រោងធ្វើដំណើរ ហើយប្រញាប់ដាក់ពាក្យសុំទិដ្ឋាការឲ្យបានឆាប់ មុនពេលធ្វើដំណើរ។
- បំពេញពាក្យសុំទិដ្ឋាការឲ្យបានពេញលេញ និងត្រឹមត្រូវបំផុត។
- ត្រៀមឆ្លើយសំណួរ អំពីគោលបំណងនិងផែនការ នៃការធ្វើដំណើររបស់អ្នក។
- ត្រៀមខ្លួនសម្រាប់មកសម្ភាសន៍ ធ្វើយ៉ាងណាអាចរៀបរាប់ពីគោលបំណងធ្វើដំណើររបស់លោកអ្នកឲ្យបានខ្លីហើយច្បាស់លាស់ត្រឹមត្រូវ។