ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញនឹងធ្វើការលើពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកសម្រាប់តែពលរដ្ឋកម្ពុជា និងអ្នកស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជា។
ដើម្បីដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ ពលរដ្ឋបរទេសដែលនឹងធ្វើអន្តោប្រវេសន៍ ជាទូទៅត្រូវមានការធានាដោយសមាជិកគ្រួសារពលរដ្ឋអាមេរិក ឬមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ឬអនាគតនិយោជកនៅសហរដ្ឋអាមេរិក។ បេក្ខជនត្រូវមានសំណុំឯកសារធានាដែលបានអនុម័ត មុនពេលដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍។ អ្នកធានាត្រូវចាប់ផ្តើមដំណើរការដោយដាក់សំណុំឯកសារធានាទៅកាន់ស្ថាប័នសេវាកម្មអន្តោប្រវេសន៍ និងសញ្ជាតិអាមេរិក (USCIS) អោយពលរដ្ឋបរទេស។ ដើម្បីស្វែងយល់អំពីប្រភេទទិដ្ឋាការអន្តោប្រវេសន៍ លោកអ្នកអាចអានអំពីប្រភេទទិដ្ឋាការផ្សេងៗ នៅលើគេហទំព័រ usvisas.state.gov រួមទាំងកម្មវិធីឆ្នោតអន្តោប្រវេសន៍ (DV) ផងដែរ។ បន្ទាប់មក សូមអនុវត្តតាមជំហាននៃដំណើរការទិដ្ឋាការអន្តោប្រវេសន៍នៅទីនេះ ឬ ដំណើរការទិដ្ឋាការឆ្នោត DV នៅទីនេះ ដើម្បីចាប់ផ្តើមដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ ដូចដែលមានរៀបរាប់នៅក្នុងគេហទំព័រ usvisas.state.gov ។
នៅពេល USCIS បានអនុម័តលើសំណុំឯកសារធានារបស់លោកអ្នក ហើយលោកអ្នកក៏បានបញ្ចប់រាល់ដំណើរការជាមួយមជ្ឈមណ្ឌលទិដ្ឋាការជាតិ (NVC) ឬប្រសិនបើអ្នកត្រូវបានជ្រើសរើសអោយជាប់ក្នុងកម្មវិធីឆ្នោត DV ហើយបញ្ចប់ដំណើរការជាមួយមជ្ឈមណ្ឌលកុងស៊ុលខេនថាក់ឃី KentuckyConsular Center (KCC) សូមបន្តពិនិត្យមើល នូវការណែនាំដែល NVC ឬ KCC បានផ្តល់ឱ្យអ្នក រួមជាមួយព័ត៌មាននៅលើគេហទំព័រនេះសម្រាប់ការណែនាំបន្ថែម។