ការបោះបង់សិទ្ធិរស់នៅអចិន្ត្រៃយ៍ (I-407)

ពាក្យ Form I-407 អាចបំពេញបានដោយជនដែលរស់នៅក្រៅសហរដ្ឋអាមេរិក។

ការដាក់ពាក្យតាមរយៈសំបុត្រ

ការសម្រេចចិត្តបោះបង់សិទ្ធិរស់នៅអចិន្ត្រៃយ៍គឺជារឿងស្ម័គ្រចិត្តសុទ្ធសាធ។ ប្រសិនបើលោកអ្នកមានបំណងបោះបង់សិទ្ធិរស់នៅអចិន្ត្រៃយ៍របស់លោកអ្នក លោកអ្នកគួរដាក់ពាក្យ I-407 ដោយផ្ទាល់តាមរយៈសំបុត្រទៅកាន់មជ្ឈមណ្ឌល USCIS Eastern Forms Center តាមរយៈអាសយដ្ឋានខាងក្រោមនេះ។

អាសយដ្ឋានប្រៃសណីយ៍

USCIS Eastern Forms Center
Attn: I-407 unit
124 Leroy Road
PO Box 567
Williston, VT 05495,  U.S.A.

ចំណាំ៖ ចាប់ពីថ្ងៃ ទី១ ខែ កក្កដា ឆ្នាំ២០១៩ ស្ថាប័ន USCIS ឈប់ទទួលពាក្យ I-407 ពោលជាកំណត់ត្រានៃការបោះបង់សិទ្ធិរស់នៅអចិន្ត្រៃយ៍នៅតាមការិយាល័យអន្តរជាតិផ្សេងៗតាមរយៈសំបុត្រឬដោយផ្ទាល់ទៀតហើយ។

សម្រាប់ព័ត៌មានលម្អិត សូមមើលនៅក្នុងគេហទំព័រនេះhttps://www.uscis.gov/news/alerts/uscis-will-no-longer-accept-i-407-international-field-offices