កូនដែលមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ដែលកើតនៅបរទេស

យោងតាមច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក កូនៗដែលមានលក្ខណសម្បត្តិស្របតាមចំណុចខាងក្រោមនេះ អាចធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកបានដោយពុំចាំបាច់ត្រូវមានទិដ្ឋាការឡើយ។

  1. កូននោះកើតនៅបរទេសបន្ទាប់ពីចេញទិដ្ឋាការអន្តោប្រវេសន៍ឲ្យឪពុក/ម្ដាយដែលអមដំណើរជាមួយក្នុងអំឡុងពេលដែលទិដ្ឋាការអន្តោប្រវេសន៍របស់ឪពុក/ម្ដាយនោះនៅមានសុពលភាព ឬ
  2. កូននោះកើតអំឡុងពេលម្ដាយដែលមានសិទ្ធិរស់នៅអចិន្ត្រៃយ៍បានទៅលេងបរទេសជាបណ្ដោះអាសន្ន ក្នុងករណីដែល៖

a. ការអនុញ្ញាតស្ថិតក្នុងអំឡុងពេល២ឆ្នាំនៃកំណើត ហើយ
b. ឪពុកឬម្ដាយដែលអមដំណើរកំពុងដាក់ពាក្យត្រឡប់ទៅវិញលើកដំបូងបន្ទាប់ពីកំណើតកូន។

ជាទូទៅ កូននោះត្រូវមានឯកសារឬព័ត៌មានដូចខាងក្រោមនេះដើម្បីដាក់ពាក្យធ្វើដំណើរទៅអាមេរិកបាន។

  1. លិខិតឆ្លងដែននៅមានសុពលភាពឬឯកសារធ្វើដំណើរ
  2. សំបុត្រកំណើតរបស់កូនដែលមានចុះទាំងម្ដាយនិងឪពុក (ត្រូវបកប្រែជាភាសាអង់គ្លេសប្រសិនបើ​ឯកសារដើមមិនមែនជាភាសាអង់គ្លេស)
  3. ភ័ស្តុតាងបញ្ជាក់ពីសិទ្ធិរស់នៅអចិន្ត្រៃយ៍របស់ឪពុកម្ដាយ (ដូចជា Green Cards ឬលិខិតអនុញ្ញាត Re-Entry Permit ដែលនៅមានសុពលភាព)

ឯកសារយោង

8 CFR (បទបញ្ជាច្បាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក) មាត្រា 211.1(b)(1)៖

(១) តម្រូវការឲ្យលើកលែងទិដ្ឋាការដែលចែងនៅក្នុងកថាខណ្ឌ (a) នៃមាត្រានេះតម្រូវឲ្យចៅហ្វាយស្រុក (district director) ផ្ដល់ជូនដោយមិនគិតថ្លៃឬដោយពុំចាំបាច់មានការដាក់ពាក្យសុំ ក្នុងករណីដែលមានការបង្ហាញសំបុត្រកំណើតរបស់កូន ចំពោះកូនដែលកើតបន្ទាប់ពីមានការចេញទិដ្ឋាការអន្តោប្រវេសន៍ឲ្យឪពុកឬម្ដាយដែលបានដាក់ពាក្យស្នើសុំចូលសហរដ្ឋអាមេរិកក្នុងអំឡុងពេលដែលទិដ្ឋាការនោះនៅមានសុពលភាព ឬករណីកូនដែលកើតអំឡុងពេលដែលម្ដាយជាអ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ (តែមិនមែនមានសញ្ជាតិឬជាពលរដ្ឋអាមេរិកាំង) បានទៅស្នាក់នៅបរទេសបណ្ដោះអាសន្ន ក្នុងករណីដែលពាក្យសុំចូលទឹកដីអាមេរិករបស់កូននោះធ្វើឡើងក្នុងអំឡុងពេល២ឆ្នាំនៃកំណើត។ ករណីកូនអមដំណើរដោយឪពុក/ម្ដាយដែលកំពុងដាក់ពាក្យវិលត្រឡប់ក្នុងនាមជាពលរដ្ឋមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ហើយជាការត្រឡប់ទៅសហរដ្ឋអាមេរិកវិញលើកដំបូងបន្ទាប់ពីកំណើតកូន ហើយក្នុងករណីដែលឪពុក/ម្ដាយដែលអមដំណើរនោះអាចទទួលបានការអនុញ្ញាតឲ្យត្រឡប់ចូលទៅសហរដ្ឋអាមេរិកវិញ។