តើអ្នកមានសិទ្ធិរស់នៅសហរដ្ឋអាមេរិកក្រោមលក្ខខណ្ឌមានអត្ថន័យបែបណា?
គេចាត់ទុកលោកអ្នកជាអ្នកមានសិទ្ធិរស់នៅសហរដ្ឋអាមេរិកក្រោមលក្ខខណ្ឌប្រសិនបើលោកអ្នកធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមជាប្ដី/ប្រពន្ធរបស់ជនជាតិអាមេរិកាំងមុនខួបអាពាហ៍ពិពាហ៍២ឆ្នាំរបស់លោកអ្នក (ដោយការដែលបានសិទ្ធិទៅរស់នៅអាមេរិកនោះគឺតាមរយៈការរៀបការ)។ ប្រសិនបើលោកអ្នកមានកូន ពួកគេក៏អាចជាអ្នកមានសិទ្ធិរស់នៅសហរដ្ឋអាមេរិកក្រោមលក្ខខណ្ឌផងដែរ។ ទិដ្ឋាការសម្រាប់អ្នកវិនិយោគ (EB5 Investor) ក៏ផ្ដល់ការរស់នៅក្រោមលក្ខខណ្ឌផងដែរ។ សុពលភាពនៃសិទ្ធិរស់នៅក្រោមលក្ខខណ្ឌនេះមានចែងនៅលើកាតរស់នៅអចិន្ត្រៃយ៍របស់ជនអន្តោប្រវេសន៍នោះ។ ពលរដ្ឋរស់នៅក្រោមលក្ខខណ្ឌត្រូវដាក់ពាក្យ Form I-751 (ពាក្យសុំដកលក្ខខណ្ឌពីសិទ្ធិរស់នៅ) ឬពាក្យ Form I-829 (ពាក្យធានាដោយសហគ្រិនសុំដកលក្ខខណ្ឌ)។ ពាក្យធានានេះត្រូវតែដាក់ក្នុងអំឡុងពេល៩០ថ្ងៃភ្លាមមុនខួបលើកទីពីរនៃថ្ងៃដែលលោកអ្នកទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ក្រោមលក្ខខណ្ឌ។ ថ្ងៃនោះភាគច្រើនគឺជាថ្ងៃដែលកាតរស់នៅអចិន្ត្រៃយ៍របស់លោកអ្នកអស់សុពលភាព។
តំណភ្ជាប់សំខាន់ៗ៖
ចំណាំ៖ បើទោះបីជាយើងខិតខំផ្ដល់ព័ត៌មានដែលមានគុណភាពនិងសុក្រឹតបំផុតនៅលើទំព័រនេះក្ដី ព័ត៌មានទាំងអស់អាចនឹងត្រូវកែប្រែដោយគ្មានការជូនដំណឹងជាមុន។ ស្ថានទូតមិនធ្វើការធានា បង្ហាញ ឬបញ្ជាក់អ្វីចំពោះព័ត៌មានដែលបានផ្ដល់ជូនឡើយ។ សម្រាប់ព័ត៌មានទាក់ទងទៅនឹងពលរដ្ឋរស់នៅស្របច្បាប់ជាអចិន្ត្រៃយ៍ សូមចូលទៅ USCIS website ។