អ្នកធានាត្រូវជ្រើសរើសមន្ទីរពិសោធន៍ណាមួយពីក្នុងបញ្ជីមន្ទីរពិសោធន៍ដែលបានទទួលស្គាល់ដោយសមាគមន៍មន្ទីរឈាមសហរដ្ឋអាមេរិក (AABB) ។ មន្ទីរពិសោធន៍ដែលត្រូវជ្រើសរើសត្រូវតែមានលក្ខណៈដូចខាងក្រោម៖
- អាចធ្វើតេស្តន៍ ដោយប្រើឧបករណ៍យកទឹកមាត់ (ឈាមនឹងមិនត្រូវយកមកប្រើប្រាស់ទេ)។
- មានលទ្ធភាពធ្វើតេស្តន៍ដើម្បីបញ្ជាក់ប្រភេទញាតិសណ្តានផ្សេងៗតាមការស្នើសុំ ព្រោះមិនមែនគ្រប់ការស្នើ សុទ្ធតែដើម្បីបញ្ជាក់ពីឪពុកមា្តយ និងកូនបង្កើតទេ។
- ប្រើប្រាស់ក្រុមហ៊ុន Fedex ជាភ្នាក់ងារផ្ញើឧបករណ៍ទាំងទៅនិងមក រវាងកម្ពុជានិងអាមេរិក។
- បង់ប្រាក់ឲ្យក្រុមហ៊ុន Fedex ជាមុន សំរាប់ការផ្ញើឧបករណ៍ទាំងទៅនិងមក មុនពេលផ្ញើមកកាន់ស្ថានទូត។
បន្ទាប់ពីរើសបានមន្ទីរពិសោធន៍ ដែលមានលក្ខណៈដូចខាងលើ អ្នកធានាត្រូវទាក់ទងមន្ទីរពិសោធន៍ ដោយឲ្យមន្ទីរពិសោធន៍ផ្ញើឧបករណ៍យកគំរូ DNA មកកាន់ស្ថានទូតតាមអាស័យដ្ឋាន៖ ស្ថានកុងស៊ុលសហរដ្ឋអាមេរិក ផ្នែកទិដ្ឋាការអន្តោប្រវេសន៍ អាគាលេខ១ ផ្លូវលេខ ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីស្ថានទូតបានទទួលឧបករណ៍ និងបានកំណត់នូវថ្ងៃសំរាប់ធើ្វតេស្តន៍រួមមួយ យើងខ្ញុំនឹងទូរស័ព្ទប្រាប់បេក្ខជន អំពីកាលបរិចេ្ឆទ ដែលនឹងត្រូវធើ្វតេស្តន៍ នៅស្ថានកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិក។ មន្ទីរពេទ្យ IOM ឬ SOS នឹងរួមសហការណ៍ក្នុងការយកគំរូ DNA នៅថ្ងៃនោះ។
នៅថ្ងៃធ្វើតេស្តន៍នៅស្ថានទូត បេក្ខជនម្នាក់ៗត្រូវយកមកជាមួយនូវ៖
ចំពោះបក្ខជនសុំទិដ្ឋាការអន្តោប្រវេស្តន៍
- លិខិតឆ្លងដែនដែលមានសុពលភាពសំរាប់បេក្ខជនម្នាក់ៗ។
- រូបថតព៌ណធម្មជាតិចំនួនពីរសន្លឹក (២អ៊ីញx២អ៊ីញ ឬ ៥ស.មx៥ស.ម) ដែលមានផ្ទៃព៌ណស សំរាប់បេក្ខជនម្នាក់ៗ សូមកុំសរសេរអ្វីទាំងអស់នៅផ្នែកខាងខ្នងនៃរូបថត។
- ក្រដាស់ព៌ណផ្កាឈូកដែលមន្ត្រីកុងស៊ុលបានអោយពេលមកសម្ភាសចុងក្រោយ។
ចំពោះបេក្ខជនសុំសំបុត្រកំណើតអាមេរិក
- សំរាប់ឳពុកម្តាយ៖ អត្តសញ្ញាណប័ណ្ណជាតិខ្មែរ ឬ លិខិតឆ្លងដែន ដែលមានសុពលភាព (សំរាប់ឳពុក ឬ ម្តាយសញ្ជាតិអាមេរិក សូមយកលិខិតឆ្លងដែនអាមេរិក)។
- សំរាប់កូន៖ លិខិតឆ្លងដែន ឬ សំបុត្រកំណើតច្បាប់ដើម និងបកប្រែជាភាសាអង់គ្លេស។
- រូបថតព៌ណធម្មជាតិចំនួនពីរសន្លឹក (២អ៊ីញx២អ៊ីញ ឬ ៥ស.មx៥ស.ម) ដែលមានផ្ទៃព៌ណស សំរាប់បេក្ខជនម្នាក់ៗ។ សូមកុំសរសេរអ្វីទាំងអស់នៅផ្នែកខាងខ្នងនៃរូបថត។
ចំពោះបេក្ខជនដែលត្រូវបានណែនាំអោយធ្វើតេស្ត DNA ដោយ USCIS
- អត្តសញ្ញាណប័ណ្ណជាតិខ្មែរ ឬ លិខិតឆ្លងដែនដែលមានសុពលភាពសំរាប់បេក្ខជនម្នាក់ៗ។
- រូបថតព៌ណធម្មជាតិចំនួនពីរសន្លឹក (២អ៊ីញx២អ៊ីញ ឬ ៥ស.មx៥ស.ម) ដែលមានផ្ទៃព៌ណស សំរាប់បេក្ខជនម្នាក់ៗ។ សូមកុំសរសេរអ្វីទាំងអស់នៅផ្នែកខាងខ្នងនៃរូបថត។
* ចំពោះបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំ ត្រូវមានអាណាព្យាបាលមកជាមួយផង ហើយអាណាព្យាបាលនោះត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណជាតិខ្មែរ ឬ លិខិតឆ្លងដែនដែលមានសុពលភាព។
* ការធ្វើតេស្ត DNA នឹងត្រូវបានពន្យាពេលប្រសិនបើលោកអ្នកមិនមានគ្រប់ឯកសារទាំងអស់ដែលតំរូវអោយមាន។
* បេក្ខជនអាចទទួលទានអាហារបាននៅថ្ងៃធ្វើតេស្ត DNA ប៉ុន្តែត្រូវសំអាតមាត់អោយបានស្អាត យ៉ាងហោចណាស់អោយបាន៥០នាទីមុនពេលការធ្វើតេស្ត DNA។ ចំពោះទារកក៏ដូចគ្នាដែរត្រូវសំអាតមាត់អោយបានស្អាតយ៉ាងហោចណាស់អោយបាន៥០នាទីបន្ទាប់ពីបំបៅដោះម្តាយ ឬ ទឹកដោះគោ។
បន្ទាប់ពីស្ថានទួតទទួលបានលទ្ធផល DNA ពីមន្ទីរពិសោធន៍ ស្ថានទូតនឹងផ្ញើអ៊ីម៉េលទៅកាន់អ្នកធានា/បេក្ខជនសុំទិដ្ឋការអន្តោប្រវេសន៍/មេធាវី នូវបញ្ជីឯកសារដែលស្ថានទូតត្រូវការដើម្បីបន្តសំណុំរឿងសុំទិដ្ឋាការរបស់លោកអ្នក។
សំគាល់៖ មន្ទីរពិសោធន៍ត្រូវផ្ញើលទ្ធផល DNA ដែលមានភ្ជាប់មកជាមួយនូវឯកសារសំគាល់អត្តសញ្ញាណបេក្ខជន ដែលបានធ្វើតេស្តន៍ មកស្ថានទូតតាមអាស័យដ្ឋានដូចខាងលើដោយផ្ទាល់។ ស្ថានទូតមិនទទួលស្គាល់លទ្ធផលទាំងឡាយណាដែលបេក្ខជនកាន់មកទេ។
លោកអ្នកមិនគួរធ្វើតេស្តន៍ DNA ដោយគ្មានការស្នើសុំពីមន្រ្តីកុងស៊ុលទេ ព្រោះយើងមិនទទួលស្គាល់ការធ្វើតេស្តន៍ណាដែលគ្មានការសហការណ៍ពីស្ថានទូតឡើយ។ រាល់សំនួរទាក់ទងនិងការធ្វើតេស្តន៍ DNA សូមផ្ញើ Email មក៖ PHPDNA@state.gov ៕