ជារៀងរាល់ឆ្នាំសារពើពន្ធ (ចាប់ពីថ្ងៃទី១ ខែតុលា ដល់ ថ្ងៃទី៣០ ខែកញ្ញា) ទិដ្ឋាការអន្តោប្រវេសន៍តាមរយៈការងារប្រមាណ ១៤០.០០០ ច្បាប់ ត្រូវបានរៀបចំទុកសម្រាប់បេក្ខជនដែលមានលក្ខណៈសមស្រប ក្រោមច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក ជាពិសេសច្បាប់ស្តីពីអន្តោប្រវេសន៍និងសញ្ជាតិ (INA) ។ ទិដ្ឋាការអន្តោប្រវេសន៍តាមរយៈការងារត្រូវបានបែងចែកចេញជា ៥ ក្រុម។ សម្រាប់ព័ត៌មានបន្ថែមស្តីពីទិដ្ឋាការទាំង ៥ ក្រុមនេះ សូមមើលលើគេហទំព័រ usvisas.state.gov ។
ដើម្បីដាក់ពាក្យស្នើសុំទិដ្ឋាការអន្តោប្រវេសន៍តាមរយៈការងារ ឬតាមរយៈគ្រួសារ សូមអនុវត្តតាមដំណើរការទិដ្ឋាការអន្តោប្រវេសន៍តាមរយៈគេហទំព័រ usvisas.state.gov ។ នៅពេលអ្នកបានបំពេញតម្រូវការទាំងនោះរួចរាល់ហើយ សូមអានសេចក្តីណែនាំដែលផ្តល់ដោយមជ្ឈមណ្ឌលទិដ្ឋាការជាតិ (NVC) រួមទាំងព័ត៌មានដែលមាននៅក្នុងគេហទំព័រនេះ សម្រាប់ជំហ៊ាននិងសេចក្តីណែនាំបន្ទាប់។