- ការសម្ភាសន៍
- ដំណើរការទិដ្ឋាការរបស់អ្នក
- បន្ទាប់ពីការសម្ភាសន៍
- មានសំនួរ?
នៅដំណាក់កាលបញ្ចប់នៃការសម្ភាសរបស់អ្នក មន្ត្រីកុងស៊ុលនឹងជម្រាបអ្នក ថាតើពាក្យសុំទិដ្ឋាការរបស់អ្នកត្រូវបានអនុម័ត ឬបដិសេធ។
ពាក្យសុំទិដ្ឋាការមួយចំនួនតម្រូវឱ្យមានដំណើរការផ្នែករដ្ឋបាល ដែលត្រូវការពេលវេលាបន្ថែម បន្ទាប់ពីមន្ត្រីកុងស៊ុលបានសម្ភាសបេក្ខជនទិដ្ឋាការហើយ។ នៅពេលដាក់ពាក្យសុំ បេក្ខជននឹងទទួលបានព័ត៌មានអំពីតម្រូវការនេះ។ ដំណើរការផ្នែករដ្ឋបាលភាគច្រើននឹងបានបញ្ចប់ក្នុងរយៈពេល ៦០ ថ្ងៃនៃការសម្ភាសទិដ្ឋាការ។ ប្រសិនតម្រូវឱ្យមានដំណើរការផ្នែករដ្ឋបាល ពេលវេលាដែលត្រូវការក៏ប្រែប្រួលទៅតាមស្ថានភាពនៃករណីនីមួយៗផងដែរ។ អ្នកអាចពិនិត្យស្ថានភាពនៃពាក្យសុំទិដ្ឋាការបស់អ្នកនៅលើគេហទំព័រ ceac.state.gov ។
ប្រសិនទិដ្ឋាការរបស់អ្នកត្រូវបានបដិសេធ អ្នកអាចស្វែងរកព័ត៌មានមានប្រយោជន៍ ផ្សេងៗអំពីការស្នើសុំការលើកលែងការហាមឃាត់ទទួលយកទិដ្ឋាការជាអចិន្ត្រៃយ៍ (Ineligibilities and Waivers) នៅលើគេហទំព័រ usvisa.state.gov ។