ការសម្ភាសន៍

បន្ទាប់ពីបានបំពេញជំហ៊ានផ្សេងៗដែលមាននៅក្នុងដំណើរការទិដ្ឋាការអន្តោប្រវេសន៍ នៅលើគេហទំព័រ usvisas.state.gov ដូចជាការបង់ថ្លៃដែលតម្រូវផ្សេងៗ ការបំពេញទម្រង់ស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ (DS-260) ពាក្យធានាថវិកា និងឯកសារផ្សេងៗទៀតទៅមជ្ឈមណ្ឌលទិដ្ឋាការជាតិ (NVC) រួចរាល់ហើយ ស្ថាប័ននេះនឹងពិនិត្យឯកសារ​របស់​អ្នកដើម្បីបញ្ជាក់ថាពេញលេញឬនៅ។ នៅពេលពាក្យសុំរបស់អ្នកមានលក្ខណៈគ្រប់គ្រាន់ដើម្បីសម្ភាសន៍ហើយ ស្ថាប័ន NVC នឹងបន្តធ្វើការជាមួយស្ថានទូតដោយផ្ទាល់ដើម្បី​ណាត់ពេលវេលាសម្ភាសន៍ជូនអ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការសម្ភាសន៍​ អ្នកអាចមើលនៅលើគេហទំព័រ usvisas.state.gov បាន។