ទិដ្ឋាការអន្តោប្រវេសន៍តាមរយៈគ្រួសារដែលមានពីរក្រុមគឺ តាមរយៈសាច់ញាតិផ្ទាល់ និងតាមរយៈគ្រួសារ ត្រូវបានចែងនៅក្នុងច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលបញ្ជាក់ត្រង់ផ្នែកច្បាប់ស្តីពីអន្តោប្រវេសន៍និងសញ្ជាតិ (INA) ។ អ្នកអាចចូលទៅមើលបញ្ជីប្រភេទទិដ្ឋាការតាមរយៈគេហទំព័រ usvisas.state.gov ដើម្បីទទួលព័ត៌មានបន្ថែមអំពីក្រុមទិដ្ឋាការអន្តោប្រវេសន៍ទាំងពីរនេះ ក៏ដូចជាប្រភេទទិដ្ឋាការអន្តោប្រវេសន៍សហរដ្ឋអាមេរិកផ្សេងទៀត រួមទាំងកម្មវិធីឆ្នោតផ្សងសំណាងផងដែរ។
ដើម្បីដាក់ពាក្យស្នើសុំទិដ្ឋាការអន្តោប្រវេសន៍តាមរយៈសាច់ញាតិផ្ទាល់ ឬតាមរយៈគ្រួសារ សូមអនុវត្តតាមដំណាក់កាលក្នុងការស្នើសុំទិដ្ឋាការអន្តោប្រវេសន៍នីមួយៗតាមរយៈគេហទំព័រ usvisas.state.gov ។ នៅពេលអ្នកបានបំពេញតម្រូវការទាំងនោះរួចរាល់ហើយ សូមអានសេចក្តីណែនាំដែលផ្តល់ដោយមជ្ឈមណ្ឌលទិដ្ឋាការជាតិ (NVC) រួមទាំងព័ត៌មានដែលមាននៅក្នុងគេហទំព័រនេះសម្រាប់សេចក្តីណែនាំនៃដំណាក់កាលបន្ទាប់។