ប្រសិនអ្នកមិនអាចមកសម្ភាសបានទេ សូមផ្ញើអ៊ីម៉ែលមកប្រាប់ការិយាល័យយើងខ្ញុំតាមរយៈ៖ IVphnompenh@state.gov ។
នៅពេលលោកអ្នកអញ្ជើញចូលមកសម្ភាស លោកអ្នកត្រូវនាំយកឯកសារខាងក្រោម៖
- អត្តសញ្ញាណប័ណ្ណ
- លិខិតឆ្លងដែន (ត្រូវមានសុពលភាពយ៉ាងតិចប្រាំមួយខែ មុនថ្ងៃធ្វើដំណើរចូលទៅដល់សហរដ្ឋអាមេរិក)
- រូបថតពីរសន្លឹក (២x២ អ៊ីញ ឬ ៥x៥ ស.ម.) ថតចំពីមុខ ផ្ទៃខាងក្រោយពណ៌ស។ សូមមើលនៅទីនេះសម្រាប់ព័ត៌មានបន្ថែមអំពីស្តង់ដាររូបថតដែលត្រឹមត្រូវ។
- សំបុត្រកំណើតច្បាប់ដើម
- សំបុត្រអាពាហ៍ពិពាហ៍ច្បាប់ដើម ប្រសិនបើមាន
- សាលក្រមលែងលះ និងលិខិតបញ្ចាក់ស្ថាពរ ឬសំបុត្រមរណភាពច្បាប់ដើមរបស់ប្តី ឬប្រពន្ធមុន ប្រសិនបើមាន
- លិខិតថ្កោលទោសច្បាប់ដើម ប្រសិនបើមាន៖ រាល់បេក្ខជនសុំទិដ្ឋាការដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ គឺត្រូវតែមាន ព្រឹត្តិប័ត្រថ្កោលទោសដែលចេញដោយអាជ្ញាធរនៃប្រទេសកំណើតខ្លួន ឬប្រទេសស្នាក់នៅបច្ចុប្បន្នដែលបានស្នាក់នៅយ៉ាងតិច៦ខែ ចាប់តាំងពីខ្លួនមានអាយុ ១៦ ឆ្នាំ ហើយក៏តម្រូវឱ្យមានប្រសិនបើលោកអ្នកធ្លាប់ស្នាក់នៅប្រទេសក្រៅ លើសពី១ឆ្នាំ។ ព្រឹត្តិប័ត្រថ្កោលទោសក៏ត្រូវតែមានសំរាប់បេក្ខជនដែលធ្លាប់ត្រូវបានចាប់ខ្លួន ដោយមិនគិត ពីរយៈពេលនៃការស្នាក់នៅឡើយ។ ព្រឹត្តិប័ត្រថ្កោលទោសនោះត្រូវតែបញ្ជាក់ពីកំឡុងពេលស្នាក់នៅសរុបដែលបេក្ខជនបានស្នាក់នៅក្នុងតំបន់ផេ្សងៗនៃប្រទេសនោះ។ ព្រឹត្តិប័ត្រថ្កោលទោសដែលចេញដោយអាជ្ញាធរនៃប្រទេសដែលអ្នកកំពុងស្នាក់នៅត្រូវតែទើបចុះកាលបរិច្ឆេទថ្មី។ ព្រឹត្តិប័ត្រថ្កោលទោសគឺជាលិខិតដែលចេញដោយអាជ្ញាធរស្តីអំពីអ្វីៗដែលពាក់ព័ន្ធនឹងបេក្ខជនក្នុងបញ្ជីរបស់អាជ្ញាធររួមមានរាល់បទល្មើសនិងមូលហេតុនៃការចាប់ខ្លួននិងការដោះលែង។ នៅកម្ពុជា ព្រឹត្តិប័ត្រថ្កោលទោសត្រូវតែចេញដោយ ក្រសួងយុត្តិធម៌ដែលមានអាសយដ្ឋាន#240 ផ្លូវសម្តេចសុធារស រាជធានីភ្នំពេញ (ទល់មុខព្រះបរមរាជវាំង)។ សម្រាប់ប្រទេសផ្សេងទៀតសូមចូលមើលនៅទីនេះ។
- កំណត់ហេតុចេញពីតុលាការ ឬពន្ធនាគារច្បាប់ដើម ប្រសិនបើមាន
- លទ្ធផលពិនិត្យសុខភាព៖ គ្រប់បេក្ខជនអន្តោប្រវេសន៍ទាំងអស់ ទោះបីមានអាយុប៉ុន្មានក៏ដោយ ត្រូវតែទៅពិនិត្យសុខភាពជាមុនសិន។ សូមចូលទៅកាន់គេហទំព័រ៖ https://kh.usembassy.gov/visas/immigrant-visas/medical-examination-instructions/ សម្រាប់ព័ត៌មានបន្ថែមពីសេចក្តីណែនាំនៃការពិនិត្យសុខភាព។
- ពាក្យធានាថវិកា ប្រសិនបើមាន៖ អ្នកធានាត្រូវបំពេញពាក្យធានាថវិកា និងផ្តល់ឯកសារបញ្ជាក់អំពីចំណូលរបស់ខ្លួន។ សូមអានព័ត៌មាន និងសេចក្តីណែនាំនៅទីនេះ ដើម្បីបំពេញពាក្យធានាថវិកា។
- ភស្តុតាងបញ្ជាក់ពីទំនាក់ទំនង
- តម្លៃពាក្យសុំទិដ្ឋាការ៖ លោកអ្នកត្រូវបង់ថ្លៃពាក្យសុំទិដ្ឋាការពេលមកសម្ភាសនៅស្ថានទូត ប្រសិនបើលោកអ្នកមិនទាន់បានបង់។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងតម្លៃពាក្យសុំទិដ្ឋាការ សូមចូលទៅកាន់គេហទំព័រ៖ https://travel.state.gov/content/travel/en/us-visas/visa-information-resources/fees/fees-visa-services.html
សម្រាប់ឯកសារដែលមិនមែនជាភាសាអង់គ្លេសត្រូវតែភ្ជាប់មកជាមួយនូវការបកប្រែជាភាសាអង់គ្លេសផ្លូវការ។ ការបកប្រែត្រូវធ្វើដោយអ្នកបកប្រែដែលមានជំនាញជាផ្លូវការ។
ចំណុចសំខាន់បំផុត
ការិយាល័យយើងខ្ញុំមិនធានាថា បេក្ខជននឹងទទួលបានទិដ្ឋាការជាមុននោះទេ។ មន្ត្រីកុងស៊ុលអាចសម្រេចចិត្តបាន លុះត្រាតែពួកគាត់បានពិនិត្យមើលពាក្យសុំទិដ្ឋាការ និងឯកសារយោងទាំងអស់ ព្រមទាំងបានសម្ភាសបេក្ខជនផ្ទាល់។
លោកអ្នកមិនគួរកក់ ឬទិញសំបុត្រយន្តហោះ លក់ទ្រព្យសម្បត្តិ ឬបោះបង់ការងាររបស់លោកអ្នកទេ រហូតដល់លោកអ្នកទទួលបានទិដ្ឋាការ។ ជាទូទៅ ទិដ្ឋាការអន្តោប្រវេសន៍មានសុពលភាពយ៉ាងយូរបំផុតប្រាំមួយខែ រាប់ចាប់ពីថ្ងៃដែលចេញទិដ្ឋាការជូន។ លោកអ្នកត្រូវធ្វើដំណើរ និងចូលដល់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលដែលទិដ្ឋាការនៅមានសុពលភាព។
ប្រសិនបើលោកអ្នកទទួលបានទិដ្ឋាការអន្តោប្រវេសន៍ហើយ សូនអានការណែនាំសម្រាប់ជនអន្តោប្រវេសន៍ថ្មីនៅទីនេះ ។
សូមអញ្ជើញចូលមកសម្ភាសឱ្យបានទាន់ពេលវេលា។ ប្រសិនបើលោកអ្នកមកយឺត លោកអ្នកអាចនឹងត្រូវមិនអនុញ្ញាតឱ្យចូលទៅក្នុងស្ថានទូតឡើយ។