សូមយកឯកសារទាំងអស់របស់អ្នកមកជាមួយនៅថ្ងៃសម្ភាសន៍។
ការសុំទិដ្ឋាការរបស់អ្នក នឹងមិនអាចដំណើរការទៅបាន ប្រសិនបើអ្នកមិនបានយកមករាល់ឯកសារទាំងឡាយ ដែលតំរូវអោយមាន។ ឯកសារដែលតំរូវអោយយកមក ត្រូវរៀបចំតាមលំដាប់ដូចខាងក្រោម៖
- វិក័យបត្របង់ប្រាក់ពីធនាគារអេស៊ីលីដា។ សំរាប់ព៌តមានបន្ថែមអំពីការបង់ប្រាក់ សូមចុចត្រង់នេះ។
- អត្តសញ្ញាណប័ណ្ណជាតិខ្មែរ
- លិខិតឆ្លងដែន ដែលមានសុពលភាពសំរាប់បេក្ខជនម្នាក់ៗ (លិខិតឆ្លងដែនត្រូវមានសុពលភាពយ៉ាងតិច៦ខែ)។
- រូបថត២សន្លឹក ទំហំ ៥ស.ម x ៥ស.ម (សសេរឈ្មោះនិងថ្ងៃខែឆ្នាំកំណើតនៅខាងខ្នង)។ សូមចុចត្រង់នេះ ដើម្បីអានសេចក្តីណែនាំអំពីការថតរូប។
- សំបុត្រកំណើត សំរាប់បេក្ខជនម្នាក់ៗ (ច្បាប់ដើម និងថតចម្លង១ច្បាប់)។
- សាលក្រមលែងលះ ឬ លិខិតមរណភាព ចំពោះបេក្ខជនដែលធ្លាប់រៀបការពីមុន (ច្បាប់ដើម និងថតចម្លង១ច្បាប់)។
- ព្រឹត្តិប័ត្រថ្កោលទោស នៅកម្ពុជា ព្រឹត្តិប័ត្រថ្កោលទោសត្រូវបានចេញ ដោយក្រសួងយុត្តិធម៌ ដែលមានអាស័យដ្ឋាន៖ #២៤០ ផ្លូវសម្តេចសុធារស រាជធានីភ្នំពេញ (ទល់មុខព្រះបរមរាជវាំង)។ សំរាប់ប្រទេសផ្សេងទៀត សូមចុចត្រង់នេះ។
- លទ្ធផលពិនិត្យសុខភាព។ ដើម្បីអានសេចក្តីណែនាំអំពីការពិនិត្យសុខភាព សូមចុចត្រង់នេះ។
- ពាក្យធានាផ្នែកហិរញ្ញវត្ថុ I-134 ច្បាប់ដើម និងឯកសារពន្ធ (Tax Transcripts) ឆ្នាំចុងក្រោយរបស់អ្នកធានា។ លោកអ្នកអាចទាញយកពាក្យធានា I-134 នេះបានតាមរយៈគេហទំព័រ http://www.uscis.gov/I-134 ។ សូមទៅកាន់គេហទំព័រ www.irs.gov សំរាប់ព៌តមានអំពីរបៀបយកឯកសារពន្ធ (Tax Transcripts)។
- ភស្តុតាងនៃទំនាក់ទំនង។
- លិខិតបញ្ជាក់ការងារកងទ័ព ប្រសិនបើអ្នកធ្លាប់បំរើការក្នុងវិស័យយោធា (ច្បាប់ដើម និងថតចម្លង១ច្បាប់)។
- ការបកប្រែឯកសារ៖ រាល់ឯកសារដែលមិនមែនជាភាសាអង់គ្លេស ត្រូវតែមានភ្ជាប់មកជាមួយនូវឯកសារបកប្រែជាភាសាអង់គ្លេស។ ឯកសារ ដែលបានបកប្រែត្រូវតែបកប្រែដោយកន្លែងឬភ្នាក់ងារដែលមានការទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវមានឈ្មោះ ហត្ថលេខា និងទីកន្លែងភ្នាក់ងារបកប្រែ។
សំគាល់
ស្ថានទូតនិងមិនធានាថា ទិដ្ឋាការអាចចេញជូនបេក្ខជន មុនពេលសម្ភាសន៍បាននោះទេ។ មន្ត្រីកុងស៊ុល អាចធ្វើការសំរេចចិត្តបានលុះត្រាតែគាត់បានពិនិត្យមើលទៅលើឯកសារទាំងអស់របស់អ្នក និងបន្ទាប់ពីការជួបសម្ភាសន៍ ដោយផ្ទាល់ជាមួយបេក្ខជន។
អ្នកដាក់ពាក្យធានាសុំទិដ្ឋាការគូដណ្តឹងអាចចូលក្នុងស្ថានទូតបាន នៅថ្ងៃសម្ភាសន៍ ប៉ុន្តែត្រូវយកលិខិតឆ្លងដែនអាមេរិក របស់ខ្លួនមកជាមួយ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកធានាមិនត្រូវបានអនុញ្ញាតអោយ៖
- ដើរមកកាន់បង្អួចខណះពេល ដែលបេក្ខជនកំពុងត្រូវបានសម្ភាសន៍ លើកលែងតែមន្ត្រីកុងស៊ុលអញ្ជើញអោយមកកាន់បង្អួច។
- ព្យាយាមប្រាស្រ័យទាក់ទងជាមួយបេក្ខជនពេលដែលបេក្ខជនកំពុងត្រូវបានសម្ភាសន៍ លើកលែងតែមន្ត្រីកុងស៊ុលអនុញ្ញាតអោយធ្វើដូច្នោះ។
- ជ្រៀតជ្រែកក្នុងការសម្ភាសន៍របស់បេក្ខជនដែលខ្លួនបានធានា ឬ បេក្ខជនដទៃទៀត។ ប្រសិនបើអ្នកធានាធ្វើខុសពីល័ក្ខខ័ណទាំងនេះ អ្នកធានានឹងត្រូវបានបញ្ជូនអោយចេញក្រៅបន្ទប់រង់ចាំ មួយរំពេច។
ចំនុចសំខាន់
លោកអ្នកមិនគួរកក់សំបុត្រយន្តហោះ បោះបង់ការងារ ឫលក់ទ្រព្យសម្បត្តិផ្សេងៗមុនពេលទទួលបានទិដ្ឋាការនៅក្នុងដៃ។ ទិដ្ឋាការមិនមែនអន្តោប្រវេសន៍គួដណ្តឹងជាធម្មតាមានសុពលភាពមិនលើសពីប្រាំមួយខែគិតចាប់ពីថ្ងៃចេញ។ លោកអ្នកត្រូវធ្វើដំណើរអោយទៅដល់សហរដ្ឋអាមេរិក ក្នុងកំឡុងពេលប្រាំមួយខែនោះ។
សូមមកសម្ភាសន៍អោយបានទាន់ពេល។ ប្រសិនបើអ្នកមកយឺត ឫមិនបានបង់លុយសំរាប់ពាក្យសុំ ទិដ្ឋាការរបស់អ្នក ការណាត់ជួបសម្ភាសន៍នឹងត្រូវបានលុបចោល។