គ្រប់បេក្ខជនសុំទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍(គូដណ្តឹង) គឺត្រូវតែឆ្លងកាត់ការពិនិត្យសុខភាពដោយវេជ្ជបណ្ឌិតដែលបានទទួលការអនុញ្ញាត្តិដោយស្ថានទូត។ បេក្ខជនអាចត្រូវតែចាក់ថ្នាំបង្ការដែរ។ បេក្ខជនត្រូវទាក់ទងដោយផ្ទាល់ជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើការណាត់ជួប និងពិនិត្យសុខភាព។ រាល់ការចំណាយទាំងការពិនិត្យសុខភាព និងការចាក់ថ្នាំបង្ការទាំងអស់ គឺជាបន្ទុករបស់បេក្ខជនទាំងស្រុង។ប្រជាពលរដ្ឋកម្ពុជាអាចធ្វើការពិនិត្យសុខភាពនៅរាជធានីភ្នំពេញបាន។
តារាងតម្លៃខាងក្រោមនេះ គឺជាថ្លៃពិនិត្យសុខភាពធម្មតាប៉ុណ្ណោះ។ ថ្លៃថ្នាំបង្ការអាចចំណាយបន្ថែម។ បេក្ខជនគួរតែយកទៅជាមួយរៀងៗខ្លួននូវលិខិតឆ្លងដែន លេខសំណុំរឿង (ព័ត៌មាននៅលើកញ្ចប់ឯកសារលេខ ៣) កំណត់ត្រាជំងឺ ឬថ្នាំបង្ការ និងរូបថត ៦សន្លឹក (ទំហំ ៤x៦ ស.ម. ឬ ១x១½ អ៊ីញ) សំរាប់មន្ទីរពេទ្យ IOM និងសំរាប់មន្ទីរពេទ្យ EMC ឫ រូបថត ៨សន្លឹកសំរាប់មន្ទីរពេទ្យ Raffles Medical។
ឈ្មោះមន្ទីរពេទ្យ៖ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM – មជ្ឈមណ្ឌលវាយតម្លៃសុខភាពទេសន្តរប្រវេសន៍
អសយដ្ឋាន៖ ផ្ទះលេខ ៤២ ផ្លូវ សមេ្តចប៉ាន (២១៤) សង្កាត់បឹងរំាង ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (០២៣) ២១៤ ១៣២ ទូរស័ព្ទដៃ៖ (០៩៥) ៨០៥ ៣០៦ ឬ (០៩៨) ៨០៥ ៣០៦ ទូរសារ៖ (០២៣) ២១៦ ៤២៣
វេជ្ជបណ្ឌិត រស់ សុជាតិ វេជ្ជបណ្ឌិត មាស លីវី
តម្លៃមូលដ្ឋានសំរាប់ការពិនិត្យសុខភាព
- មនុស្សពេញវ័យ៖ ១១០ ដុល្លារអាមេរិក (មិនបូករួមការវិភាគមេរោគប្រមេះទឹកបាយ)
- កុមារ (អាយុក្រោម ១៥ឆ្នាំ)៖ ៩០ ដុល្លារអាមេរិក (មិនបូកជាមួយនឹង IGRA Test)
ចំណាំ៖
- ថ្លៃចាក់វាក់សាំង (ប្រសិនបើតម្រូវ) ត្រូវបង់ថ្លៃដោយឡែក
- ការព្យាបាលជម្ងឺ របេង (ប្រសិនបើតម្រូវ) នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃនៅមន្ទីរពេទ្យ IOM
ឈ្មោះមន្ទីរពេទ្យ៖ មណ្ឌលវេជ្ជសាស្ត្រស្ថានទូតនៃក្តីសង្ឃឹមពិភពលោក (EMC)
អសយដ្ឋាន៖ ផ្ទះលេខ១៨ ផ្លូវលេខ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (០៩២) ៥៤៥ ៤៧៥ ឬ (០១៧) ៤៩០ ៦៥០ ឬ (០២៣) ៩០០ ៤៥១ អ៊ីម៉ែល៖ panelphysician@hwwmedcenters.org
វេជ្ជបណ្ឌិត ខេង អូន វេជ្ជបណ្ឌិត លឹម ដាលី
តម្លៃមូលដ្ឋានសំរាប់ការពិនិត្យសុខភាព
- មនុស្សពេញវ័យ៖ ១៣៥ ដុល្លារអាមេរិក (រួមទាំងការវិភាគមេរោគប្រមេះទឹកបាយ មេរោគស្វាយ ការថតសួត និងការព្យាបាលរបេង)
- កុមារ (អាយុក្រោម ១៥ឆ្នាំ)៖ ៨៥ ដុល្លារអាមេរិក បូកជាមួយនឹង IGRA Test (ចាប់ពី ២-១៤ឆ្នាំ)៖ ១០០ ដុល្លារអាមេរិក
ចំណាំ៖
- ថ្លៃចាក់វាក់សាំង (ប្រសិនបើតម្រូវ) ត្រូវបង់ថ្លៃដោយឡែក
- ថ្លៃប្រមូល និងវិភាគកំហាករកមេរោគរបេង (ប្រសិនបើតម្រូវ) ត្រូវបង់ថ្លៃដោយឡែក។ ការព្យាបាលជម្ងឺរបេង (ប្រសិនបើតម្រូវ) នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ។
ឈ្មោះមន្ទីរពេទ្យ៖ Raffles Medical (មន្ទីរពេទ្យ រ៉ាហ្វលស៍) – គ្លីនិកសុខភាព និងទន្តសាស្រ្ត
អសយដ្ឋាន៖ ផ្ទះលេខ ១៦១ ផ្លូវលេខ ៥១ (ផ្លូវប៉ាស្ទ័រ) សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (០២៣) ២១៦ ៩១១ , (០១២) ៨១៦ ៩១១ ទូរសារ៖ (០២៣) ២១៥ ៨១១
វេជ្ជបណ្ឌិត N. Tan វេជ្ជបណ្ឌិត Meas Keth Carine វេជ្ជបណ្ឌិត CHEN Kosal
តម្លៃមូលដ្ឋានសំរាប់ការពិនិត្យសុខភាព
- មនុស្សពេញវ័យ៖ ១៤៨ ដុល្លារអាមេរិក
- កុមារ (អាយុក្រោម ១៥ឆ្នាំ)៖ ៩០ ដុល្លារអាមេរិក បូកជាមួយនឹង IGRA Test (ចាប់ពី២-១៤ឆ្នាំ)៖ ១៩២ ដុល្លារអាមេរិក
ចំណាំ៖ ថ្លៃចាក់វាក់សាំង ឬការធ្វើការពិនិត្យអ្វីផ្សេងៗទៀត (ប្រសិនបើតម្រូវ) ត្រូវបង់ថ្លៃដោយឡែក។