ទំរង់ Packet 3 និង​សេចក្តី​ណែនាំសម្រាប់ទិដ្ឋាការ​គូដណ្តឹង

សម្រាប់​ករណី​ទិដ្ឋាការ​គូដណ្តឹងប្រភេទ K-1 និង K-3 សុំណុំ Packet 3 ឬសេចក្ដីណែនាំអំពី​ទិដ្ឋាការ​ប្រភេទគូដណ្តឹងមាននៅទីនេះ។ ឯកសារ ​និង​ទម្រង់DS-160 របស់បេក្ខជនទាំងអស់ (រួមទាំង K-2 និង K-4 ដែលមានបំណងធ្វើដំណើរជាមួយបេក្ខជនចម្បង) ​នៅ​ក្នុង​សុំណុំ Packet 3 ត្រូវតែ​បំពេញ និង​/​ឬត្រូវ​តែមានមុនពេលសម្ភាសន៍ទិដ្ឋាការ​។

ការ​ទទួល​បាន​លិខិត I-797 បញ្ជាក់ពីការអនុម័តពីស្ថាប័ន​អន្តោប្រវេសន៍​និង​សញ្ជាតិ​សហរដ្ឋអាមេរិក (USCIS) ពុំមែន​មាន​ន័យ​ថា សំណុំរឿង​នោះ​​បាន​ផ្ញើ​មក​ដល់ស្ថានទូត​អាមេរិក​នោះ​ទេ​។ ជា​មធ្យមត្រូវចំណាយពេល​ពី ២ ទៅ ៦សប្តាហ៍ ទើប​សំណុំរឿង​ដែលបានអនុម័តរួចអាច​ផ្ញើមក​ដល់​ស្ថានទូត​បាន។ នៅពេកស្ថានទូតទទួលបានសំណុំរឿង​ដែលបានអនុម័តរួចពី NVC ការិយាល័យទិដ្ឋាការអន្តោប្រវេសន៍នឹងផ្ញើលិខិតជាមួយសេចក្ដីណែនាំអំពី​លក្ខខណ្ឌតម្រូវក្នុងការរៀបចំសម្រាប់ដំណើរការពាក្យសុំទិដ្ឋាការរបស់អ្នក។ ប្រសិនបើលោក​អ្នកមិន​ទាន់​បាន​ទទួលសេចក្ដីណែនាំក្នុងរយៈពេល ២​ ទៅ ៦សប្តាហ៍​ គិតចាប់​ពី​ថ្ងៃទទួល​បាន​ព័ត៌មានអំពីការផ្ញើសំណុំរឿងរបស់អ្នកមកកាន់​ស្ថានទូត​ទេ​ លោក​អ្នក​អាច​ផ្ញើ​អ៊ីម៉ែល​មកការិយាល័យកុងស៊ុលផ្ទាល់តាម ​IVPhnomPenh@state.gov

សូម​កុំ​ផ្ញើ​ឯកសារ​ផ្សេង​ៗ​មក​ស្ថានទូត ដរាបណាស្ថាប័ន NVC ពុំទាន់បានណែនាំឲ្យលោកអ្នកធ្វើដូច្នោះ។ ឯកសារ​ទិដ្ឋាការ​អន្តោប្រវេសន៍​ទាំងឡាយណាដែល​ផ្ញើ​មក​កាន់​ស្ថានទូត​អាមេរិក សម្រាប់សំណុំរឿង​​ដែលពុំ​ទាន់មកដល់​ស្ថានទូត​នៅឡើយនឹង​ត្រូវ​បំផ្លាញ​ចោល​ទាំងអស់​។