អ្នកមានសិទ្ធិរស់នៅស្របច្បាប់ (lawful permanent resident ឬ LPR) ឬអ្នកមានសិទ្ធិរស់នៅ អាមេរិក ក្រោមលក្ខខណ្ឌ (conditional resident ឬ CR) ដែលបាន រស់ នៅ ក្រៅ សហរដ្ឋអាមេរិកលើសពីមួយឆ្នាំ ឬលើសពីសុពលភាព green card ឬលើសពីមួយឆ្នាំ ពោលគឺមួយណាដែលមានរយៈពេលខ្លីជាង (សម្រាប់អ្នកមានសិទ្ធិរស់នៅ អាមេរិកដោយមានលក្ខខណ្ឌ) ឬហួសកាលកំណត់លិខិតអនុញ្ញាតឲ្យត្រឡប់ចូលសហរដ្ឋអាមេរិកវិញ (Re-entry Permit) នឹងតម្រូវឲ្យមានទិដ្ឋាការអន្តោប្រវេសន៍ថ្មី ដើម្បីអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកវិញ និងដើម្បីបន្តការ រស់នៅ ជាអចិន្ត្រៃយ៍។ ច្បាប់ទិដ្ឋាការសហរដ្ឋអាមេរិកមានចែងអំពីការចេញទិដ្ឋាការអន្តោប្រវេសន៍ពិសេសឲ្យត្រលប់ទៅអាមេរិកវិញ សម្រាប់អ្នកមានសិទ្ធិរស់នៅស្របច្បាប់ណាដែលបន្តរស់នៅក្រៅសហរដ្ឋអាមេរិកដោយសារស្ថានភាពផ្សេងៗដែលខ្លួនមិនអាចគ្រប់គ្រងបាន។ គេហទំព័រនេះបរិយាយអំពីទិដ្ឋាការត្រឡប់ទៅរស់នៅអាមេរិកវិញ។ ប្រសិនបើលោកអ្នកជាអ្នកមានសិទ្ធិរស់នៅស្របច្បាប់ដែលមិនអាចត្រឡប់ទៅសហរដ្ឋអាមេរិកវិញក្នុងកាលកំណត់នៃសុពលភាពធ្វើដំណើរសម្រាប់អ្នកកាន់ Green Card (គឺរយៈពេល១ឆ្នាំ) ឬ នៅក្នុងរយៈពេលដែល green card នៅមានសុពលភាព ឬរយៈពេលមួយឆ្នាំ ពោលគឺមួយណាដែលមានរយៈពេលខ្លីជាង (សម្រាប់អ្នកមានសិទ្ធិរស់នៅ អាមេរិកក្រោមលក្ខខណ្ឌ) ឬក្នុងសុពលភាពលិខិតអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិកវិញ (Re-entry Permit) (គឺរយៈពេល២ឆ្នាំ) លោកអ្នកអាចនឹងមានលក្ខណសម្បត្តិសមស្រប ហើយអាចដាក់ពាក្យសុំទិដ្ឋាការត្រលប់ទៅរស់នៅអាមេរិកវិញដែលមានឈ្មោះថា (SB-1) នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ។
ប្រសិនបើពាក្យសុំសិទ្ធិត្រលប់ទៅរស់នៅអាមេរិកវិញរបស់លោកអ្នកត្រូវបានអនុម័ត លោកអ្នកពុំចាំបាច់ត្រូវមានអ្នកដាក់ពាក្យធានាលោកអ្នកនៅស្ថាប័នសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍អាមេរិក(USCIS) របស់ស្ថាប័នសន្តិសុខមាតុភូមិ (DHS) ឡើយ។ លោកអ្នកនឹងត្រូវសម្ភាសន៍សម្រាប់ការដាក់ពាក្យសុំសិទ្ធិត្រលប់ទៅរស់នៅអាមេរិកវិញ ហើយបន្ទាប់មកទៀតនឹងត្រូវសម្ភាសន៍សម្រាប់ការសុំទិដ្ឋាការអន្តោប្រវេសន៍។ បេក្ខជនសុំទិដ្ឋាការប្រភេទ SB-1 ត្រូវមានលក្ខណសម្បត្តិសមស្របដើម្បីទទួលបានទិដ្ឋាការអន្តោប្រវេសន៍នេះព្រមទាំងត្រូវពិនិត្យសុខភាពផងដែរ។
លក្ខណសម្បត្តិដើម្បីទទួលបានសិទ្ធិត្រឡប់ទៅរស់នៅអាមេរិកវិញ
យោងតាមច្បាប់អន្តោប្រវេសន៍ ដើម្បីទទួលបានសិទ្ធិត្រលប់ទៅរស់នៅអាមេរិកវិញ លោកអ្នកត្រូវតែអាចបង្ហាញដល់មន្ត្រីកុងស៊ុលថា៖
- លោកអ្នកមានសិទ្ធិរស់នៅស្របច្បាប់នៅពេលដែលចាកចេញពីសហរដ្ឋអាមេរិក
- ចាកចេញពីសហរដ្ឋអាមេរិកដោយមានបំណងត្រឡប់ទៅវិញហើយមិនដែលបោះបង់គោលបំណងនេះឡើយ ហើយ
- ត្រឡប់ពីការធ្វើដំណើរបណ្ដោះអាសន្នក្រៅស្រុកចូលទៅកាន់សហរដ្ឋអាមេរិកវិញ ហើយប្រសិនបើការស្នាក់នៅក្រៅស្រុកនោះអូសបន្លាយយូរហួសកាលកំណត់ ការបន្តនេះគឺបណ្ដាលមកពីមូលហេតុផ្សេងៗដែលខ្លួនមិនអាចគ្រប់គ្រងបាន ហើយខ្លួនមិនមែនជាអ្នកបង្កឡើង។
របៀបដាក់ពាក្យ៖
ជំហានទី១៖ បំពេញពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ដែលមានឈ្មោះថា DS-117
ការសម្ភាសន៍នៅ ឯការិយាល័យកុងស៊ុលឬស្ថានទូតអាមេរិកគឺជាតម្រូវការមួយនៃដំណើរការដាក់ពាក្យសុំទិដ្ឋាការ។ បេក្ខជនត្រូវមកដោយផ្ទាល់ដើម្បីដាក់ពាក្យសុំ DS-117 ព្រមទាំងបង់ថ្លៃដាក់ពាក្យ។ លោកអ្នកមិនត្រូវណាត់ពេលសម្ភាសន៍ឡើយលុះត្រាតែបានអានសេចក្ដីណែនាំដោយយកចិត្តទុកដាក់ ព្រមទាំងប្រមូលឯកសារចាំបាច់ទាំងអស់នៅក្នុងបញ្ជី DS-117 ខាងក្រោម។ ប្រសិនបើលោកអ្នកចង់ដាក់ពាក្យសុំទិដ្ឋាការប្រភេទ SB-1 លោកអ្នកត្រូវផ្ញើអ៊ីម៉ែលមកកាន់ IVPhnomPenh@state.gov ដើម្បីស្នើសុំណាត់ពេលវេលាមុនថ្ងៃប៉ងធ្វើដំណើរ (យ៉ាងហោចណាស់ឲ្យបានពីពីរទៅបីខែជាមុន ប្រសិនបើអាច) ដើម្បីឲ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការដំណើរការទិដ្ឋាការ។
បញ្ជីឯកសារចាំបាច់ផ្សេងៗនៃពាក្យសុំ DS-117
- រាល់ឯកសារដែលត្រូវដាក់ក្នុងពាក្យសុំ បេក្ខជនគប្បីថតចម្លងឯកសារនីមួយៗឲ្យបានពីរច្បាប់។ ស្ថានទូតពុំមានសេវាកម្មថតចម្លងនោះទេ។
ពាក្យសុំDS-117៖ ពាក្យសុំដែលបានបំពេញពេញលេញដើម្បីវិនិច្ឆ័យសិទ្ធិត្រឡប់ទៅរស់នៅអាមេរិកវិញ |
|
ពាក្យសុំ I-551 រួមទាំង/ឬ ពាក្យសុំ I-327 ប្រសិនបើមាន៖ “green card” ច្បាប់ដើម រួមទាំង/ឬ “re-entry permit” ច្បាប់ដើម (ប្រសិនបើមាន) |
|
លិខិតឆ្លងដែនច្បាប់ដើមទាំងអស់របស់បេក្ខជន៖ លិខិតឆ្លងដែន ថ្មី រួមទាំង/ឬ ចាស់ ដែលបង្ហាញពីអត្តសញ្ញាណរបស់អ្នក ការអនុញ្ញាតឲ្យចូលរស់នៅស្របច្បាប់ក្នុងសហរដ្ឋអាមេរិក និងត្រាអន្តោប្រវេសន៍របស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការធ្វើដំណើរពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាវិញ។ |
|
ភ័ស្តុតាងបញ្ជាក់ពីចំណងនិងគោលបំណងត្រឡប់ទៅសហរដ្ឋអាមេរិកវិញ មានដូចជា ការបង់ពន្ធ រួមជាមួយនិងភ័ស្តុតាងបង្ហាញពីចំណងសេដ្ឋកិច្ច គ្រួសារ និងសង្គមនៅសហរដ្ឋអាមេរិក។ |
|
ភ័ស្តុតាងបង្ហាញថាការស្នាក់នៅប្រទេសក្រៅគឺបណ្ដាលមកពីមូលហេតុផ្សេងៗដែលហួសពីសមត្ថភាពគ្រប់គ្រងរបស់បេក្ខជន៖ ភ័ស្តុតាងបង្ហាញថាការស្នាក់នៅប្រទេសក្រៅហួសកាលកំណត់របស់អ្នកគឺបណ្ដាលមកពីហេតុផលផ្សេងៗដែលអ្នកមិនអាចគ្រប់គ្រងបាន។ |
|
ថ្លៃបង់ប្រាក់៖ ថ្លៃដាក់ពាក្យសុំត្រូវបង់ជាប្រាក់សុទ្ធនៅឯបេឡាធិការប្រចាំស្ថានទូត/ការិយាល័យកុងស៊ុលជាប្រាក់ដុល្លារនៅថ្ងៃសម្ភាសន៍របស់លោកអ្នក។ ប្រាក់បង់នេះមិនអាចសងវិញឡើយ មិនថាលទ្ធផលនៃការដាក់ពាក្យសុំរបស់លោកអ្នកធ្លាក់ឬជាប់នោះទេ។ |
|
ឯកសារទាំងអស់ដែលសរសេរជាភាសាបរទេសត្រូវបកប្រែជាភាសាអង់គ្លេស។ |
ជំហានទី២៖ ដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍
ប្រសិនបើពាក្យសុំសិទ្ធិត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញទទួលបានការអនុម័ត បេក្ខជនត្រូវដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ប្រភេទ SB-1 ហើយបេក្ខជនត្រូវតែមានលក្ខណសម្បត្តិសមស្របទៅតាមតម្រូវការទិដ្ឋាការអន្តោប្រវេសន៍គ្រប់បែបយ៉ាងដើម្បីទទួលបានទិដ្ឋាការប្រភេទ SB-1នេះ។ ស្ថានទូត/ការិយាល័យកុងស៊ុលអាមេរិកនឹងផ្ដល់សេចក្ដីណែនាំជាក់លាក់បន្ថែមទៀតសម្រាប់ដំណើរការសុំទិដ្ឋាការប្រភេទ SB-1 របស់លោកអ្នក។
ប្រសិនបើពាក្យសុំសិទ្ធិត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញពុំទទួលបានការអនុម័ត
បន្ទាប់ពីការពិនិត្យមើលពាក្យសុំសិទ្ធិត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញរបស់អ្នក ពាក្យសុំ DS-117 និង ឯកសារគាំទ្រផ្សេងហើយ ប្រសិនបើមន្ត្រីកុងស៊ុលវិនិច្ឆ័យឃើញថាលោកអ្នកពុំមានលក្ខណសម្បត្តិសមស្របអាចទទួលបានទិដ្ឋាការប្រភេទ SB-1 ក្រោមហេតុផលថាលោកអ្នកបានបោះបង់ឬលះចោលសិទ្ធិរស់នៅសហរដ្ឋអាមេរិកហើយ នោះការអាចឬមិនអាចទទួលបានទិដ្ឋាការមិនមែនអន្តោប្រវេសន៍គឺអាស្រ័យថាលោកអ្នកអាចបង្ហាញថាលោកអ្នកមានទីលំនៅនៅក្រៅប្រទេសអាមេរិកដែលត្រូវត្រឡប់ទៅរស់នៅវិញឬអត់។ ប្រសិនបើលោកអ្នកគ្មានភ័ស្តុតាងគួរឲ្យជឿជាក់ថាលោកអ្នកមានចំណងដែលនឹងទាក់ទាញឲ្យលោកអ្នករស់នៅក្រៅប្រទេសអាមេរិក លោកអ្នកអាចនឹងត្រូវដាក់ពាក្យសុំប្រភេទទិដ្ឋាការអន្តោប្រវេសន៍និងក្រោមហេតុផលដដែលដូចគ្នាទៅនឹងប្រភេទទិដ្ឋាការនិងហេតុផលកាលពីលោកអ្នកធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកពីដំបូងវិញ។
មានសំនួរ?
មានសំនួរពាក់ព័ន្ធនឹងសំណុំរឿងមែនទេ?
សូមបំពេញទម្រង់បែបបទសំនួរខាងក្រោមនេះ។
យើងខ្ញុំនឹងឆ្លើយតបទៅលោកអ្នកវិញក្នុងអំឡុងពេល ៧២ ម៉ោង។