នីតិវិធី​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​សម្រាប់​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ការទូត និង​ផ្លូវការ

មន្ត្រីការទូត មន្ត្រីរដ្ឋាភិបាល (ទិដ្ឋាការប្រភេទ A)

មន្ត្រីនៃប្រទេសណាមួយ ដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងការងារផ្លូវការត្រូវមានលក្ខណៈសម្បត្តិសមស្របទៅតាមលក្ខខណ្ឌមួយចំនួនទើបអាចទទួលបានទិដ្ឋាការប្រភេទអ្នកការទូត (ប្រភេទ A) ស្របតាមច្បាប់អន្តោប្រវេសន៍ ហើយពួកគេត្រូវសុំទិដ្ឋាការប្រភេទ A នេះមុននឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក។ ទិដ្ឋាការប្រភេទ A-1 ឬប្រភេទ A-2 សម្រាប់ធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងនាមរដ្ឋាភិបាលរបស់អ្នក ដើម្បីទៅបំពេញការងារផ្លូវការឲ្យរដ្ឋាភិបាលនោះ ហើយគេក៏មិនអាចធ្វើដំណើរដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ប្រភេទ B1/B2 បានដែរ។​​

បើទោះបីជារដ្ឋាភិបាលអាចមានផលប្រយោជន៍ឬកំពុងគ្រប់គ្រងស្ថាប័នណាមួយក៏ដោយ ក៏វាមិនមែនជាកត្តាដែលកំណត់ថាអ្នកនឹងមានលក្ខណៈសម្បត្តិដើម្បីទទួលបានទិដ្ឋាការប្រភេទ A នោះដែរ។​ តួនាទី និងភារៈកិច្ចដែលអ្នកត្រូវទៅបំពេញនោះត្រូវតែមានលក្ខណៈជាផ្លូវរដ្ឋ និងត្រូវបានកំណត់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកព្រមទាំងស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ មន្ត្រីរដ្ឋាភិបាលដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីធ្វើពាណិជ្ជកម្មដោយមិនតំណាងអោយរដ្ឋាភិបាល ឬក្នុងនាមជាអ្នកទេសចរណ៍ ត្រូវតែមានទិដ្ឋាការដែលសមស្រប ប៉ុន្តែមិនមានលក្ខណៈសម្បត្តិអាចទទួលទិដ្ឋាការប្រភេទ A នោះទេ។

បុគ្គលិកផ្ទាល់ខ្លួនរបស់មន្ត្រីការទូត មន្ត្រីរដ្ឋាភិបាល (ទិដ្ឋាការប្រភេទ A)

បុគ្គលិកផ្ទាល់ខ្លួន អ្នកមើលថែទាំ អ្នកធ្វើកិច្ចការផ្ទះ ឬអ្នកបំរើរបស់បុគ្គលដែលកាន់ទិដ្ឋាការប្រភេទ A-1 ឬប្រភេទ A-2 អាចនឹងទទួលបានទិដ្ឋាការប្រភេទ A-3 ប្រសិនបើគេមានលក្ខណៈសម្បត្តិសមស្របទៅតាមលក្ខខ័ណ្ឌតម្រូវដែលចែងនៅក្នុង 9 FAM 402.3-9។ នៅពេលដាក់ពាក្យសុំទិដ្ឋាការ​ប្រភេទនេះ បេក្ខជនចាំបាច់ត្រូវតែអញ្ជើញមកសម្ភាសន៍នៅស្ថានទូត ឬស្ថានកុងស៊ុល ។ ម៉្យាងវិញទៀត ពួកគេត្រូវយកកិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរមកជាមួយដើម្បីឲ្យមន្ត្រីកុងស៊ុលពិនិត្យ និយោជកត្រូវផ្ដល់ភស្តុតាងបង្ហាញថាបេក្ខជននឹងទទួលបានប្រាក់កម្រៃអប្បបរមា ហើយលក្ខខ័ណ្ឌការងាររបស់គេសមស្របតាមច្បាប់សហរដ្ឋអាមេរិក។ បន្ថែមលើសពីនេះ បេក្ខជនត្រូវតែបង្ហាញថាខ្លួនគេនឹងបំពេញតួនាទីដូចបានចែងនៅក្នុងកិច្ចសន្យាការងារនេះ។ មន្ត្រីកុងស៊ុលជាអ្នកសម្រេចអំពីលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទ​ A-3​។ បេក្ខជនដែលសុំទិដ្ឋាការប្រភេទ A-3 ចាំបាច់ត្រូវតែដាក់ពាក្យសុំក្នុងពេលដែលពួកគេកំពុងស្នាក់នៅក្រៅសហរដ្ឋអាមេរិក។

​​​ប្រសិនបើនិយោជកពុំមែនជាមន្ត្រីដែលមានតួនាទីការងារចំបង ឬមានតួនាទីការងារត្រឹមជាឧបការី ឬក៏មិនមានឋានៈតួនាទីជាមន្រ្តីការទូត ឬខ្ពស់ជាងនេះ និយោជកនោះត្រូវតែបង្ហាញថាខ្លួនមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីផ្ដល់កម្រៃអប្បបរមា និងលក្ខខណ្ឌការងារដូចដែលបានចែងនៅក្នុងកិច្ចសន្យាការងារ។ ការពិចារណាក៏ផ្ដោតទៅលើចំនួនបុគ្កលិកដែលនិយោជកម្នាក់នោះអាចមានលទ្ធភាពជួលផងដែរ។

ដើម្បីដាក់ពាក្យសុំទិដ្ឋាការប្រភេទ A-3 បេក្ខជនត្រូវផ្ដល់នូវឯកសារនានាដូចមានបញ្ជាក់នៅក្នុងនីតិវិធីដាក់ពាក្យ (How to Apply) ខាងក្រោមនេះ។

ទិដ្ឋាការប្រភេទ C-3

ទិដ្ឋាការប្រភេទ C-3 គឺជាប្រភេទទិដ្ឋាការសម្រាប់មន្ត្រីរដ្ឋាភិបាលបរទេស និងសមាជិកគ្រួសាររបស់ពួកគេ ព្រមទាំងអ្នកថែទាំ អ្នកបម្រើ ឬបុគ្គលិកផ្ទាល់ខ្លួនរបស់ពួកគេដែលត្រូវធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ដើម្បីបន្តដំណើរទៅកាន់ប្រទេសផ្សេងទៀត។

ចំណាំ៖

១  បេក្ខជនដែលមានលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទ A ដែលធ្វើដំណើរទៅសហរដ្ឋអាមរិកដើម្បីបំពេញភារកិច្ចការងារដែលមានរយៈពេលស្នាក់នៅពេលតិចជាង៩០ថ្ងៃ នឹងទទួលបានទិដ្ឋាការដែលមានចែងថា “TDY” (ភារកិច្ចជាបណ្ដោះអាសន្ន)។
រាល់ពាក្យសុំទិដ្ឋាការប្រភេទ A និងប្រភេទ C-3 ទាំងអស់ត្រូវតែភ្ជាប់មកជាមួយនូវកំណត់ទូត។
មន្ត្រីរដ្ឋាភិបាលប្រចាំតំបន់ដែលតំណាងឲ្យខេត្ត ស្រុក សង្កាត់ ឬជាអង្គភាពនយោបាយផ្សេងៗប្រចាំតំបន់ព្រមទាំងសាស្ត្រាចារ្យ ឬបុគ្គលិកសកលវិទ្យាល័យពុំមានលក្ខណៈសម្បត្តិទទួលបានទិដ្ឋាការប្រភេទ A នោះទេ។ ជាទូទៅពួកគាត់ត្រូវមានទិដ្ឋាការប្រភេទ B visa វិញ។
៤  បេក្ខជនដែលធ្វើការនៅក្នុងក្រសួងដែលពុំមានឋានានុក្រមស្មើនឹងក្រសួងណាមួយនៅសហរដ្ឋអាមរិក មិនមានលក្ខណៈសម្បត្តិអាចទទួលបានទិដ្ឋាការប្រភេទការទូតនោះទេ។
ប្រសិនបើស្ថាប័នណាដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម ឬការប្រកួតប្រជែង (ឧ. ធនាគារ រ៉ែ ឬការដឹកជញ្ជូន) មន្ត្រីដែលធ្វើដំណើរជាលក្ខណៈផ្លូវការតំណាងឲ្យស្ថាប័នបែបនេះ ជាទូទៅពុំមានលក្ខណៈសម្បត្តិទទួលបានទិដ្ឋាការប្រភេទ A នោះទេ។ អាស្រ័យទៅតាមគោលបំណងនៃការធ្វើដំណើរទៅសហរដ្ឋអាមេរិក ពួកគាត់អាចនឹងទទួលបានទិដ្ឋាការប្រភេទផ្សេងទៀតវិញ។

អង្គការអន្តរជាតិ (ទិដ្ឋាការប្រភេទ G)៖

ដើម្បីមានលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទ G ក្នុងនាមជាបុគ្គលិករបស់អង្គការអន្តរជាតិ បុគ្គលនោះត្រូវតែធ្វើដំណើរទៅសហរដ្ឋអាមរិកដើម្បីបំពេញតួនាទីជាលក្ខណៈផ្លូវការ។

  • ទិដ្ឋាការប្រភេទ G1 – ជាសមាជិកនៃបេសកកម្មអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្របច្បាប់នៅអង្គការអន្តរជាតិ។
  • ទិដ្ឋាការប្រភេទ G2 – តំណាងរបស់រដ្ឋាភិបាលស្របច្បាប់ដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកជាបណ្ដោះអាសន្នដើម្បីចូលរួមកិច្ចប្រជុំនៃអង្គការអន្តរជាតិណាមួយ។
  • ទិដ្ឋាការប្រភេទ G3 – តំណាងរបស់រដ្ឋាភិបាលដែលមិនមែនជាសមាជិក ឬជារដ្ឋាភិបាលដែលមិនស្របច្បាប់។
  • ទិដ្ឋាការប្រភេទ G4 – មន្ត្រីដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទៅធ្វើការនៅអង្គការអន្តរជាតិណាមួយ រួមទាំងនៅអង្គការសហប្រជាជាតិផងដែរ។
  • ទិដ្ឋាការប្រភេទ​ G5 – អ្នកមើលថែ អ្នកបម្រើ និងបុគ្គលិកផ្ទាល់ខ្លួនរបស់បុគ្គលដែលកាន់ទិដ្ឋាការប្រភេទ G-1 ប្រភេទ G-2 ប្រភេទ G-3 ឬប្រភេទ G-4។

សូមមើលបញ្ជីរាយឈ្មោះអង្គការអន្តរជាតិនៅក្នុងសៀវភៅអំពីកិច្ចការបរទេស (9 FAM 402.3-7)។

ចំណាំ៖ បុគ្គលដែលមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌតម្រូវនៃទិដ្ឋាការប្រភេទ G-1 ប្រភេទ G-3 (មិនមែនសម្រាប់ទៅស្នាក់នៅបណ្តោះអាសន្ន non-TDY) ឬប្រភេទ G-4 ចាំបាច់ត្រូវតែធ្វើការងារពេញម៉ោងឲ្យរដ្ឋាភិបាលបរទេស ឬអង្គការអន្តរជាតិ (យ៉ាងហោចណាស់ក៏៣៥ម៉ោងក្នុងមួយសប្ដាហ៍) ហើយត្រូវស្នាក់នៅក្នុងទីក្រុងដែលអង្គការអន្តរជាតិនោះតាំងនៅ។

នីតិវិធីដាក់ពាក្យ

អាស្រ័យទៅតាមប្រភេទលិខិតឆ្លងដែននិងគោលបំណងនៃការធ្វើដំណើររបស់អ្នក ប្រភេទទិដ្ឋាការ ការបង់ប្រាក់ និងតម្រូវការសម្ភាសន៍មានលក្ខណៈខុសៗគ្នា។ សូមពិនិត្យមើលតារាងខាងក្រោមដើម្បីដាក់ពាក្យសុំទិដ្ឋាការបស់អ្នក។

គោលបំណងធ្វើដំណើរ

ប្រភេទទិដ្ឋាការ

បង់ប្រាក់?

សម្ភាសន៍?

អ្នកកាន់លិខិតឆ្លងដែនការទូត

ការងារផ្លូវការ

A-1/A-2/C-3

មិនបង់ប្រាក់

មិនសម្ភាសន៍

ការងារមិនផ្លូវការ

B/F/M/J ។ល។

មិនបង់ប្រាក់

ត្រូវមកសម្ភាសន៍

អ្នកកាន់លិខិតឆ្លងដែនផ្លូវការ

ការងារផ្លូវការ

A-1/A-2/C-3

មិនបង់ប្រាក់

មិនសម្ភាសន៍

ការងារមិនផ្លូវការ

B/F/M/J ។ល។

ត្រូវបង់ប្រាក់

ត្រូវមកសម្ភាសន៍

អង្គការអន្តរជាតិ

ការងារផ្លូវការ

G-1/ G-2/G-3/ G-4

មិនបង់ប្រាក់

មិនសម្ភាសន៍

បេក្ខជនសម្រាប់ទស្សនកិច្ចផ្លាស់ប្ដូរ

ដែលកម្មវិធីចាប់ផ្តើមដោយអក្សរ G-1, G-2, G-3 ឬ G-7 នៅលើទម្រង់ DS-2019

ទស្សនកិច្ចផ្លាស់ប្ដូរ

J1

មិនបង់ប្រាក់

ត្រូវមកសម្ភាសន៍

បុគ្គលិកផ្ទាល់ខ្លួន

បុគ្គលិកផ្ទាល់ខ្លួនរបស់បុគ្គលដែលកាន់ទិដ្ឋាការប្រភេទ A ឬប្រភេទ G

A-3 ឬ G-5

មិនបង់ប្រាក់

ត្រូវមកសម្ភាសន៍

* បេក្ខជនមកពីប្រទេសមួយចំនួនអាចនឹងត្រូវបង់ប្រាក់ថ្លៃចេញទិដ្ឋាការបន្ទាប់ពីពាក្យសុំរបស់គេទទួលបានការអនុម័ត។ គេហទំព័ររបស់ក្រសួងការបរទេសមានព័ត៌មានបន្ថែមអំពីថ្លៃចេញទិដ្ឋាការ ហើយអាចជួយឲ្យអ្នកដឹងថាតើ សញ្ជាតិរបស់អ្នកចាំបាច់ត្រូវបង់ប្រាក់នេះដែរឬទេ។

ទំនាក់ទំនង៖ សម្រាប់ចម្ងល់ឬព័ត៌មានស្ដីអំពីទិដ្ឋាការការទូត លោកអ្នកអាចទាក់ទងទៅកាន់ផ្នែកទិដ្ឋាការមិនមែនអន្តោប្រវេសន៍តាមរយៈអ៊ីម៉ែល dipvisasphnompenh@state.gov ។

សេវាកម្មទិដ្ឋាការបើកទទួលពាក្យសុំទិដ្ឋាការប្រភេទផ្លូវការ និងការទូត រៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ ចាប់ពីម៉ោង១៖៣០ដល់ម៉ោង៣៖០០ រសៀល លើកលែងតែថ្ងៃបុណ្យឈប់សម្រាករបស់ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក អ្នករត់ឯកសារ អាចយកលិខិតឆ្លងដែននិងពាក្យសុំទិដ្ឋាការមកដាក់ជំនួសឲ្យបេក្ខជនសុំទិដ្ឋាការប្រភេទផ្លូវការ និងការទូតបានប្រសិនបើមិនមានការតម្រូវអោយបេក្ខជនមកសម្ភាសន៍ (បេក្ខជនទិដ្ឋាការប្រភេទ A-1, A-2, G-1, G-2, G-3, G-4 ឬប្រភេទ C-3 មិនតម្រូវឲ្យសម្ភាសន៍នោះទេ)។ ការវិនិច្ឆ័យថាបេក្ខជនណាគួរទទួលបានទិដ្ឋាការការទូតឬទិដ្ឋាការផ្លូវការគឺជាសមត្ថកិច្ចរបស់មន្ត្រីកុងស៊ុលជាអ្នកសម្រេច។ បេក្ខជននឹងទទួលបានការណែនាំពីជំហានបន្ទាប់ទៀតប្រសិនបើគោលបំណងធ្វើដំណើររបស់ពួកគេពុំសមស្របនឹងប្រភេទទិដ្ឋាការដែលគេសុំ។ បេក្ខជនពុំចាំបាច់បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការនោះទេលើកលែងតែក្នុងករណីដែលមានការណែនាំពីមន្ត្រីកុងស៊ុល។ ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនអាចដកវិញបានទេ ទោះជាក្នុងករណីដែលបង់ខុសក៏ដោយ។

ឯកសារតម្រូវ និងការដាក់ពាក្យសុំ

ប្រសិនបើដាក់ពាក្យសុំទិដ្ឋាការប្រភេទណាមួយខាងក្រោមនេះ ការសម្ភាសន៍និងការបង់ប្រាក់ថ្លៃដាក់ពាក្យនឹងទទួលបានការលើកលែង។

ប្រភេទ​ A-1, A-2, C-3, G-1, G-2, G-3 និងប្រភេទ G-4

ឯកសារតម្រូវ៖

១) លិខិតឆ្លងដែនច្បាប់ដើម ដែលមានសុពលភាព។

២) បំពេញទម្រង់ DS-160 នៅក្នុងវេបសាយ (បេក្ខជនម្នាក់ៗត្រូវបំពេញពាក្យសុំទម្រង់ DS-160 រៀងខ្លួន)ហើយពួកគេត្រូវតែព្រីនទំព័របញ្ជាក់នៃទម្រង់ DS-160 (Confirmation Page) រៀងៗខ្លួនដែរ។ ពាក្យសុំទិដ្ឋាការមាននៅក្នុងគេហទំព័រ https://ceac.state.gov/genniv/

៣) ត្រូវដាក់បញ្ចូលរូបថតនៅពេលដែលបំពេញពាក្យសុំ DS-160។ រូបថតរបស់អ្នកទើបនឹងថតក្នុងអំឡុងពេល៦ខែកន្លងទៅ ហើយមានស្ថានភាពត្រូវតាមលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុង Photograph Requirements។ សូមកុំពាក់វែនតានៅពេលថតរូប។

៤)  កំណត់ទូត (សម្រាប់ទិដ្ឋាការប្រភេទ A) ឬលិខិតអញ្ជើញពីអង្គការអន្តរជាតិ (សម្រាប់ទិដ្ឋាការប្រភេទ G)។ កំណត់ទូត ឬលិខិតអញ្ជើញត្រូវមានព័ត៌មានអំពីបេក្ខជនគោលដូចខាងក្រោមនេះ៖

  • ឈ្មោះ និងថ្ងៃខែឆ្នាំកំណើត
  • តួនាទី និងមុខតំណែង
  • ទីកន្លែងត្រូវទៅបំពេញការងារ ឬទៅធ្វើទស្សនកិច្ច
  • គោលបំណងធ្វើដំណើរ
  • សង្ខែបអំពីតួនាទីការងារដែលត្រូវបំពេញ
  • កាលបរិច្ឆេទនៃការធ្វើដំណើរ
  • រយៈពេលដែលគ្រោងទៅស្នាក់នៅ ឬរៀបរាប់អំពីភារកិច្ចដែលត្រូវទៅបំពេញនៅសហរដ្ឋអាមេរិក រួមទាំង
  • ឈ្មោះ ទំនាក់ទំនងខ្សែលោហិត និងថ្ងៃខែឆ្នាំកំណើតរបស់សមាជិកគ្រួសារក្នុងបន្ទុក និងសមាជិកគ្រួសារផ្សេងទៀតដែលរស់នៅក្នុងផ្ទះជាមួយ ហើយត្រូវរួមដំណើរជាមួយ ឬធ្វើដំណើរទៅរស់នៅជាមួយបេក្ខជនគោល។

ចំណាំ៖ ចំពោះសមាជិកគ្រួសារជិតដិតដែលដាក់ពាក្យសុំទិដ្ឋាការខុសពេលពីបេក្ខជនគោល ពួកគេចាំចាច់ត្រូវយកច្បាប់ចម្លងនៃទិដ្ឋាការ និងទម្រង់ I-94 (ទាំងសងខាង) របស់បេក្ខជនគោលមកជាមួយ។

ប្រសិនបើអ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទណាមួយខាងក្រោមនេះ លោកអ្នកត្រូវតែមកសម្ភាសន៍ តែមិនចាំបាច់បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការនោះទេ។

ប្រភេទ A-3, G-5 និងប្រភេទ NATO-7

  • បេក្ខជនកាន់លិខិតឆ្លងដែនការទូត ដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់ការធ្វើដំណើរដែលមិនមែនជាការងារផ្លូវការ (ទិដ្ឋាការប្រភេទ B, F, M, J ……)។

ការណាត់សម្ភាសន៍៖ សូមទាក់ទង់មកកាន់ស្ថានទូតតាមរយៈអ៊ីម៉ែល dipvisasphnompenh@state.gov ដើម្បីរៀបចំពេលវេលាសម្ភាសន៍។ ***សូមកុំភ្លេចបញ្ចូលឈ្មោះនិងទំព័របញ្ជាក់ទម្រង់ DS-160 របស់បេក្ខជនដាក់ពាក្យសុំទិដ្ឋាការទាំងអស់ រួមទាំងសមាជិកគ្រួសារក្នុងបន្ទុកទាំងអស់នៅពេលដែលអ្នកផ្ញើសំណើរមក។

ឯកសារតម្រូវ៖

១)  លិខិតឆ្លងដែនច្បាប់ដើម ដែលមានសុពលភាព។
២) បំពេញទម្រង់ DS-160 នៅក្នុងវេបសាយ (បេក្ខជនម្នាក់ៗត្រូវបំពេញពាក្យសុំទម្រង់ DS-160 រៀងខ្លួន)ហើយពួកគេត្រូវតែព្រីនទំព័របញ្ជាក់នៃទម្រង់ DS-160 (Confirmation Page) រៀងៗខ្លួនដែរ។ ពាក្យសុំទិដ្ឋាការមាននៅក្នុងគេហទំព័រ https://ceac.state.gov/genniv/
៣) ត្រូវដាក់បញ្ចូលរូបថតនៅពេលដែលបំពេញពាក្យសុំ DS-160។ រូបថតរបស់អ្នកទើបនឹងថតក្នុងអំឡុងពេល៦ខែកន្លងទៅ ហើយមានស្ថានភាពត្រូវតាមលក្ខខណ្ឌតម្រូវដូចមានចែងនៅក្នុង Photograph Requirements។ សូមកុំពាក់វែនតានៅពេលថតរូប។
៤) កំណត់ទូត (តម្រូវតែចំពោះទិដ្ឋាការប្រភេទ A-3, G-5 និងប្រភេទ NATO-7 តែប៉ុណ្ណោះ)
៥) ឯកសារយោងសម្រាប់ប្រភេទទិដ្ឋាការដែលអ្នកត្រូវដាក់ពាក្យសុំ សូមចូលអានទីនេះ

សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការដែលធ្វើដំណើរក្នុងគោលបំណងមិនមែនជាការងារផ្លូវការ ជាលក្ខណៈទេសចរណ៍ (ទិដ្ឋាការប្រភេទ B) ទៅរៀនដោយប្រើទិដ្ឋាការប្រភេទ F ទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សាទិដ្ឋាការប្រភេទ J ទិដ្ឋាការឆ្លងកាត់ប្រភេទ C-1 ដែលករណីទាំងនេះត្រូវតែបង់ប្រាក់ថ្លៃដាក់ពាក្យសុំ និងត្រូវណាត់ពេលវេលាដើម្បីមកសម្ភាសន៍។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីដំណាក់កាលនៃការដាក់ពាក្យក៏ដូចជាឯកសារតម្រូវ សូមចូលអាននៅ https://www.ustraveldocs.com/kh/kh-niv-visaapply.asp