មជ្ឈមណ្ឌល WECREATE នៅ​កម្ពុជា​សម្ពោធ​មជ្ឈមណ្ឌល​សហគ្រិន​ថ្មី​របស់​ស្រ្តី​នៅ​ភ្នំពេញ

ចេញថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥

ស្ថានទូត​សហរដ្ឋ​អាមេរិក​​នៅ​រាជធានី​ភ្នំពេញ​មាន​សេចក្តី​រីករាយ​សូម​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​នៅ​ក្នុង​ពិធី​បើក​មជ្ឈមណ្ឌល WECREATE នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​កញ្ញា វេលា​ម៉ោង ១០:១៥ ព្រឹក នៅ​អាគារ​លេខ ១៤ ផ្លូវ​លេខ ៣២២ សង្កាត់​បឹង​កេងកង ១ ខ័ណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​។ ពិត​មែន​តែ​គ្មាន​ការ​តំរូវ​អោយ​ចុះ​ឈ្មោះ​ជា​មុន​ក្តី តែ​យើង​សុំ​អោយ​អ្នក​សារព័ត៌មាន​ទៅ​ដល់​អោយ​បាន​មុន​ម៉ោង ១០ ព្រឹក​។

កម្មវិធី

  • ពី​ម៉ោង ១០:១៥ ដល់​ម៉ោង ១០:៤៥ ព្រឹក៖ ពិធី​បើក និង​កាត់​ខ្សែ​បូរ ដោយ​មាន​ការ​ថ្លែង​សុន្ទរកថា​របស់ឯកឧត្តម​បណ្ឌិត​សុខ ស៊ីផាណា ទីប្រឹក្សា​រាជរដ្ឋាភិបាល និងលោកScott Nathan តំណាង​ពិសេស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​សំរាប់​កិច្ចការ​ពាណិជ្ជកម្ម និង​ធុរកិច្ច និង​លោកស្រី​ភារធារីនៃ​ស្ថានទូត​អាមេរិក Julie Chung
  • ពី​ម៉ោង ១០:៤៥ ដល់​ម៉ោង ១០:៥៥ ព្រឹក៖ ការ​សំភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​/​ការ​ថតរូប​ជាមួយ គណអធិបតី
  • ពី​​​ម៉ោង ១០:៥៥ ដល់​​ម៉ោង ១១:០០ ព្រឹក​៖ គណអធិបតី​ចុះ​ហត្ថលេខា​លើ​ជញ្ជាំង​ជំរុញ​ទឹកចិត្ត (Inspiration Wall)

មជ្ឈមណ្ឌល​សហគ្រិន​នៃ​ធនធាន ការ​អប់រំ ការ​ផ្តល់​លទ្ធភាព និង​ការ​បណ្តុះបណ្តាល​សំរាប់​ការ​ផ្តល់​អំណាច​សេដ្ឋកិច្ច (WECREATE) របស់​ស្រ្តី គឺ​​ជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដើម្បី​បង្កើត​មជ្ឈមណ្ឌល​សហគមន៍​សហគ្រិន នៅ​តាម​កន្លែង​ប្រមូល​ផ្តុំ និង​ប្រកប​ដោយ​សុវត្ថិភាព សំរាប់​អោយ​ស្រ្តី មាន​លទ្ធភាព​ទទួល​បាន​ធនធាន​សំខាន់​ចាំបាច់​សំរាប់​ចាប់ផ្តើម និង​ពង្រីក​មុខរបរ​របស់​គេ​។ មជ្ឈមណ្ឌល WECREATE លើក​ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ហើយ​ក្រោយ​មក មជ្ឈមណ្ឌល​នេះ​ក៏​ចាប់​មាន​នៅ​ប្រទេស​ស៊ីមបាបវ៉េ នៅ​ខែ​មិថុនា ឆ្នាំ​២០១៥ ។ការ​បើក​មជ្ឈមណ្ឌល WECREATE នៅ​កម្ពុជា​គឺ​ជា​ការ​បើក​លើក​ដំបូង​ហើយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ចំពោះ​ព័ត៌មាន​បន្ថែម សូមទាក់ទង Tanya Hiple ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ផ្នែក​ការ​អភិវឌ្ឍន៍ និង​ភាព​ជា​សហគ្រិន​របស់​ស្រ្តី តាម​អ៊ីម៉េលHipleTL@state.gov ។ សេចក្តី​លំអិត​ស្តីពី​មជ្ឈមណ្ឌល WECREATE មាន​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក