ស្វាគមន៍មកកាន់គេហទំព័រថ្មី និងប្រសើរជាងមុនរបស់ស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ!

ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦

គេហទំព័រ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នឹង​មាន​ការ​កែ​លំអ​! យើង​យល់​ថា វា​ជា​រឿង​សំខាន់​ដែល​គេ​ទទួល​បាន​ព័ត៌មាន​ច្បាស់ និង​ត្រឹមត្រូវ បាន​ឆាប់​បំផុត​។ គេហទំព័រ​ថ្មី​របស់​យើង​ត្រូវ​បាន​រៀបចំ​ឡើង​វិញ ដើម្បី​ធ្វើ​អោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​មើល ទាំង​ក្នុង​កុំព្យូទ័រ ទាំង​តាម​ទូរស័ព្ទ​ដៃ ហើយ​ពេល​នេះ អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​ព័ត៌មាន​ច្រើន​ដោយ​ផ្ទាល់​ពី​ទំព័រ​ដើម​។

តើ​មាន​អ្វី​ថ្មី​?

  • អាសយដ្ឋាន​នៃ​គេហទំព័រ​ត្រូវ​បាន​ប្តូរ​ពី cambodia.usembassy.gov មក kh.usembassy.gov វិញ។
  • ជាមួយ​នឹង​រូប​ធំ​និង​ច្បាស់​ជាង​មុន អ្នក​មើល​អាច​មើល​ឃើញ​ខ្លឹមសារ​ប្រកប​ដោយ​អត្ថន័យ បាន​លឿន​ជាង​មុន​។
  • ចំណងជើង​ខាង​លើ​បំផុត​មាន​ចែក​តាម​ក្រុម​ប្រភេទ​តូច​ៗ​ទៀត សំរាប់​ជួយ​ក្នុង​ការ​រក​មើល​ព័ត៌មាន​ណា​មួយ​ដែល​គេ​ចង់​រក​៖

ទិដ្ឋាការ – សំរាប់​សំណួរ​និង​តំរូវការ​ផ្នែក​ទិដ្ឋាការ​ទាំងអស់​របស់​អ្នក

សេវា​សំរាប់​ពលរដ្ឋ​អាមេរិក – ព័ត៌មាន​ស្តីពី​សេវា​សំរាប់​ពលរដ្ឋ​អាមេរិក

ទំនាក់ទំនង​របស់​យើង – ព័ត៌មាន​លំអិត​ស្តីពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា ព្រមទាំង​ព័ត៌មាន​ស្តីពី​ឯកអគ្គរដ្ឋទូត និង​មន្រ្តី​ជាន់​ខ្ពស់​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

ធុរកិច្ច – ព័ត៌មាន​ស្តីពីការ​ធ្វើ​ជំនួញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ជំនួយ​សំរាប់​ក្រុមហ៊ុន​ធ្វើ​ការ​នាំ​ចេញ​សហរដ្ឋ​អាមេរិក និង​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា

អប់រំ និង​វប្បធម៌ – ព័ត៌មាន​ស្តីពី​កម្មវិធី​អប់រំ និង​វប្បធម៌ ដូចជាកម្មវិធី​គំនិត​ផ្តួចផ្តើម​ស្តីពី​អ្នក​ដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍ (YSEALI) កម្មវិធី Fulbright និង​មជ្ឈមណ្ឌល EducationUSA

ស្ថានទូត – ព័ត៌មាន​សំរាប់​ធ្វើ​ការ​ទាក់ទង​ និង​ព័ត៌មាន​លំអិត​ស្តីពីស្ថាន​បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក នៅ​កម្ពុជា ដោយ​រួម​ទាំង​ឱកាសការងារ​នៅ​ក្នុង​ស្ថានទូត​អាមេរិក​ផង​។

  • ចំណងជើង​/​រូបភាព​រត់ (Slideshow) នៅ​លើ​ទំព័រ​ដើម​មាន​អត្ថបទ​ថ្មី​ៗ​បំផុត និង​ពិធី​រៀបចំ​របស់​ស្ថានទូត​។
  • ផ្នែក​កណ្តាល​នៃ​ទំព័រ​ដើម​បង្ហាញ​ទំព័រ​ចំនួន ៦ ដែល​ត្រូវ​បាន​គេ​ចូល​មើល​ច្រើន​ជាង​គេ ក្នុង​គេហទំព័រ​។
  • ផ្នែក​ខាង​ក្រោម​នៃ​គេហទំព័រ​បង្ហាញ​សេចក្តី​ចុង​ក្រោយ​បំផុត ដែល​រួម​មានសុន្ទរកថា សេចក្តី​ប្រកាស​ព័ត៌មាន កម្មវិធី​/​ពិធី​រៀបចំ​ពិសេស​ៗ​

តើ​លោក​អ្នក​គិត​យ៉ាង​ដូចម្តេច​ចំពោះ​គេហទំព័រ​ថ្មី​របស់​យើង​នេះ​? សូម​ផ្ញើ​ចំលើយ​តប​របស់​លោក​អ្នក​តាម​អ៊ីម៉េល PASPhnomPenh@state.gov