វេទិកាទិវាកម្មសិទ្ធបញ្ញាពិភពលោក ការបង្កីតថ្មីជួយអោយជីវិតរីកចំរើន

ចេញ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៧

ស្ថានទូតសហរដ្ធអាមេរិក និងក្រុមហ៊ុន Westec Media Ltd សហការគ្នារៀបចំ វេទិកា ពិភាក្សាមួយក្នុងឧិកាស​ទិវាកម្មសិទ្ធបញ្ញាពិភពលោក ដែលឆ្នាំនេះក្រោមប្រធានបទ “ការបង្កីតថ្មី ជួយអោយជីវិតរីកចំរើន”។​

វេទិកានេះនឹងប្រារព្ធធ្វើនៅសណ្ធាគារកាំបូឌីយ៉ាណា​ភ្នំពេញ នៅថ្ងៃទី ២៥​ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨​ និង៣០​នាទីព្រឹក ដោយមានការចូលរួមបើកកម្មវិធីដោយ លោកស្រី ជូលី ជុង អនុប្រធានបេសកកម្មការទូតនៃស្ថានទូតសហរដ្ធអាមេរិកប្រចាំប្រទេសកម្ពុជា រួមជាមួយនឹង តំណាងឯកឧត្តមរដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម។  វេទិកានេះក៏នឹងមានការចូលរួម សម្របសម្រួលដោយ ឯកឧត្តម សុខ ស៊ីផាណា ទីប្រឹក្សារាជរដ្ធាភិបាលកម្ពុជាផងដែរ។​

វាគ្មិនក្នុងវេទិកាពិភាក្សានេះរួមមាន តំណាងមកពីវិស័យសិល្បៈកំសាន្តនិងបចេ្ចកវិទ្យា មន្ត្រី រដ្ធាភិបាល និងភាគីសំខាន់ៗមួយចំនួនទាក់ទងនឹងកម្មសិទ្ធបញ្ញា។​ វេទិកាពិភាក្សានេះ​ មានប្រធាន បទពីរគឺ “ផលប៉ះពាល់កម្មសិទ្ធបញ្ញាក្នុងគ្រប់វិស័យ” និង “ការអនុវត្តច្បាប់ កម្មសិទ្ធបញ្ញា ធនធាន និង ឧត្តមានុវត្ត។​

អ្នកសារពត៌មានអាចធ្វើការសាកសួរដល់វាគ្មិនទាំងអស់ក្នុងពេលសំរាកអាហារសំរន់៕​