សមាជិក YSEALI ជួបពិភាក្សាជាមួយ​ស្ត្រីដែលមាន​ភាពជោគជ័យក្នុងអាជីពផ្នែកបច្ចេកវិទ្យា

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​រាជធានីភ្នំពេញ
ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៦

ស្រី្តវ័យក្មេងកម្ពុជានៅក្នុងកម្មវិធី YSEALI ត្រូវបានអញ្ជើញអោយចូលរួមនៅស្ថានទូតអាមេរិកសំរាប់ការពិភាក្សា ជាមួយអង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិកមួយដែលមានឈ្មោះថា សម្ព័ន្ធភាពរបស់ស្រ្តីដើម្បីការផ្លាស់ប្តូរចំណេះដឹង (WAKE) ដែលការពិភាក្សានោះក្រោមប្រធានបទ “អាហារពេលព្រឹកសំរាប់ថ្នាក់ដឹកនាំស្រ្តី៖ ម៉ាកផ្ទាល់ខ្លួនសំរាប់ថ្នាក់ដឹកនាំស្រ្តី”។ សមាជិក Wake រួមមានអ្នកជំនួញនិងអ្នកដឹកនាំដែលទទួលបានជោគជ័យ មកពីក្រុមហ៊ុន Google, Oracle, និង Salesforce – ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមនៅក្នុងសិក្ខាសាលាដែលមានឈ្មោះថា Tech2Empower (បច្ចេកទេសដើម្បីផ្តល់អំណាច) ដែលផ្តោតលើកម្មវិធីគាំទ្រ និងបណ្តុះបណ្តាលបច្ចេកទេស សំរាប់អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការប្រឆាំងនឹងការជួញដូរមនុស្ស។

ដោយមានការចូលរួមរបស់អនុប្រធានទូតអាមេរិក គឺលោកស្រី Julie Chung ដែលបានថ្លែងសុន្ទរកថាបើក និងលោកស្រី Rebecca Black ប្រធានទីភ្នាក់ងារ USAID នៅកម្ពុជា ស្រ្តីទាំងនោះបានធ្វើការពិភាក្សាគ្នាយ៉ាងផលផុស ដោយស្រស់ស្រូបអាហារបណ្តើរ ហើយបានបញ្ចប់ពិធីនោះ ដោយថតរូបខ្លួនឯងយ៉ាងសប្បាយ។ បើចង់ដឹងបន្ថែមពីអង្គការ WAKE និងសកម្មភាពរបស់គេនៅកម្ពុជា សូមចូលមើល៖ http://wakeinternational.org/cambodia/

បុផ្ផា ដែល​ជាសមាជិក YSEALI និយាយ​អំពី​សារៈសំខាន់នៃ​ការ​មានគ្រួសារ ដែលគាំទ្រចំពោះអាជីពរបស់គាត់។  
 [U.S. Embassy photo by Un Yarat]
បុផ្ផា ដែល​ជាសមាជិក YSEALI និយាយ​អំពី​សារៈសំខាន់នៃ​ការ​មានគ្រួសារ ដែលគាំទ្រចំពោះអាជីពរបស់គាត់។[U.S. Embassy photo by Un Yarat]
សមាជិក YSEALI មានឱកាស​ជជែកជាមួយ​ស្រ្តីដែល​មានជោគជ័យក្នុង​អាជីពផ្នែក​បច្ចេកវិទ្យា ដូចជា​កញ្ញា Purushothaman ដែលជាវិស្វករកម្មវិធីកំព្យូទ័រ នៅក្រុមហ៊ុន Oracle​ ។ [U.S. Embassy photo by Un Yarat]
សមាជិក YSEALI មានឱកាស​ជជែកជាមួយ​ស្រ្តីដែល​មានជោគជ័យក្នុង​អាជីពផ្នែក​បច្ចេកវិទ្យា ដូចជា​កញ្ញា Purushothaman ដែលជាវិស្វករកម្មវិធីកំព្យូទ័រ នៅក្រុមហ៊ុន Oracle​ ។ [U.S. Embassy photo by Un Yarat]
ការជួបជុំមិនអាចចប់បានបើគ្មានការថតរូបជុំគ្នា។ [U.S. Embassy photo by Un Yarat]
ការជួបជុំមិនអាចចប់បានបើគ្មានការថតរូបជុំគ្នា។ [U.S. Embassy photo by Un Yarat]